ភ្នំពេញ៖នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា ក្នុងនោះ០៤នាក់ពាក់ព័ន្ធ ករណីបង្ករបួសស្នាម, ម្នាក់ ពាក់ព័ន្ធករណីហិង្សា និង០២នាក់ទៀត ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង។
ជនសង្ស័យដែលមានឈ្មោះ ៖
១- ឈ្មោះ ថន សីហា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាជនបង្ក)។
២-ឈ្មោះ គ្លី រស់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។
៣-ឈ្មោះ សាំង សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។
៤-ឈ្មោះ ឌី ឆាលី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។
ទាំង០៤នាក់នេះ បានបង្ករបួសស្នាមលើជនរងគ្រោះ ឈ្មោះ ធន់ វីយ៉ា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅ ខុនដូអិល ផ្លូវBT69 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្តាលឲ្យរបួសដៃស្តាំ និងក ដេរជាច្រើនថ្នេរ នៅចំណុចហាងចិន យីហោសឹងជី ផ្ទះលេខ៥៦៥ ផ្លូវមុន្នីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ ក្រោយពេលកើតហេតុ នៅវេលាម៉ោង០៣៖៥០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈ ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ ១២៩១ ក៏បានឲ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបក្សពួក ព្រមទាំងមធ្យោបាយធ្វើសកម្មភាពផងដែរ។
ជនសង្ស័យដែលមានឈ្មោះ មួង សុទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករលក់គ្រឿងសំណង់ ស្នាក់នៅបន្ទប់ជួលលេខ១១៣ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិក្នុងបន្ទប់ខ្លួន និងប្រើអំពើហិង្សាដោយយកកាំបិតដេញកាប់ជនរងគ្រោះឈ្មោះ ទេព ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ ជាអ្នកនៅបន្ទប់ជិតខាង។ នៅវេលាម៉ោង២០៖៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ ១២៩១ ក៏បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវីធីច្បាប់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចអាវុធហត្ថដកហូតវត្ថុតាង កាំបិតចំនួន០២ដើម ក្នុងនោះ កាំបិតប៉័ងតោចំនួន០១ដើម និងកាំបិតចុងស្រួចចំនួន០១ដើម។
១-ជនសង្ស័យដែលមានឈ្មោះ ហង់ សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។
២-ឈ្មោះ គឹង ដែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ ទាំង០២នាក់នេះ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង ក្នុងការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយដកហូតវត្ថុតាងរទេះ០១ កន្រ្តៃកាត់ដែក០១ និងដែកមួយចំនួនទៀត៕