Breaking News

ក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អណត្តិទី៣ ប្រចាំខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អណត្តិទី៣ ប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី ហេង ថុល ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខណ្ឌសែនសុខ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌ និងជាអនុប្រធាន គ ក ស ក ខណ្ឌសែនសុខ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌសែនសុខបានអោយដឹងថាក្នុង នោះមានរបៀបវារៈចំនួន៥ដូចខាងក្រោម៖១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញលើកទី៣៣ អណត្តិទី៣ ប្រចាំខែមិថុនា ឆ្នាំ២០២២។

២-ពិនិត្យ និងស្តាប់របាយការណ៍ ការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះរបស់ការិយាល័យជំនាញនីមួយៗ ប្រចាំខែកក្កដា ឆ្នាំ២០២២។

៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាងផែនការសកម្មភាព ប្រចាំខែសីហា ឆ្នាំ២០២២ របស់ គកសក ខណ្ឌសែនសុខ។

៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនកាថវិកា ប្រចាំខែសីហា   ឆ្នាំ២០២២ របស់ គ ក ស ក ខណ្ឌ។

៥-បញ្ហាផ្សេង ៕

Check Also

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

Leave a Reply

Your email address will not be published. Required fields are marked *