Breaking News

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ការបូបពីបុរសជនបរទេសម្នាក់កំពុងតែជិះនៅលើកង់បីបណ្តាលអោយធ្លាក់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ

ភ្នំពេញ៖ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាពឆក់កាបូបពីបុរសជនបរទេសម្នាក់កំពុងតែជិះលើកង់បីមិនបានសម្រេចបណ្តាលអោយធ្លាក់ពីលើកង់បីបោកក្បាលនៅនិងថ្នល់ ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ ចំណែកជនសង្ស័យមួយក្រុមបានជិះគេចខ្លួនបាត់ស្រមោល ដោយមិនរំខានសមត្ថកិច្ច។

ហេតុការណ៍ នេះ ដែរស្ថិតនៅតាមបណ្តោយផ្លូវ១៦១ ត្រង់ ចំនុចមុខ វត្ត សំពៅ មាស ក្នុង សង្កាត់ បឹង ប្រលឹត ខណ្ឌ ៧ មករា រាជធានី ភ្នំពេញ នៅវេលា ម៉ោង ១២និង២០នាទី យប់ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២២ ខែ កក្កដា ឆ្នាំ ២០២២។

បើយោងតាមការបញ្ជាក់ពីបុរសជានាក់រត់កង់បីបានប្រាប់អោយដឹងថាដំបូងឡើយគាត់បើកកង់ពណ៌សមួយគ្រឿងបានដឹកផ្ញៀវ បុរសជនបរទេសជាជនរងគ្រោះរួមនិងនារីម្នាក់ទៀតដឹកចេញពីផ្លូវ២២២ចំណុចខាងក្រោយវាំងរួចធ្វើដំណើរកាត់តាមបណ្តោយផ្លូវ១៦១គោលបំណងដឹកត្រឡប់ទៅផ្ទះម្តុំវិទ្យាល័យបាក់ទូក ខណះជិះមកដល់ត្រង់ចំណុចកើតហេតុទល់មុខនិងវត្តសំពៅមាស ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងតាមមកពីក្រោយរួចក៏ឈោងដៃឆក់ទាញយកការបូបពីជនរងគ្រោះកាន់នៅនិងដៃខណះពេលនោះដែរជនរងគ្រោះក៏បានទាញប្រតាយប្រតប់គ្នាយកការបូបបានមកវិញនិងបណ្តាលអោយធ្លាក់ពីលើនិងកង់ផ្ងាក្រោយបណ្តាលអោយរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗតែអកុសលដផយសភាពធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់នៅឯមន្ទីពេទ្យតែម្តងទៅ។ ចំណែកឯជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលដោយមិនរំខានសមត្ថកិច្ច។

សូមបញ្ជាក់ថាក្រោយកើតហេតុខាងលើពុំមានវត្តមានសមត្ថកិច្ចខណ្ឌ៧មករាចុះមកជួយអន្តរាគមន៍នោះទេ មានតែនាក់សារព័ត៌មាននិងប្រជាពលរដ្ឋតែប៉ុណ្ណោះដែលជួយទាក់ទងទៅរថយន្តសាមុយដឹកយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យឯកជនមួយកន្លែង។

Check Also

ខណៈអាកាសធាតុក្ដៅខ្លាំងឡើង រហូតលើស៤០ អង្សាសេ ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *