Breaking News

ក្រសួងសុខាភិបាល ចុះបង្រ្កាបទីតាំង លក់ឱសថគ្មាន បញ្ជិការឈ្មោះគ្រាប់ម្សៅយិនស៊ិន គ្មានបញ្ជិការចំនួន៤០០កំប៉ុង


ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសម្អាង ដឹកនាំដោយលោកឱសថការី ហួត សេងថុង អនុប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យនិងឆែកឆេរទីតាំងលក់ឱសថគ្រាប់ម្សៅយិនស៊ិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខៈ២I ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងផ្ទះលេខៈ២៣១៣ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា ទីតាំងដែលលក់ឱសងគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ីជាករណីសង្ស័យលួចលក់សារធាតុ ឱសថសម័យ និងមានការវេចខ្ចប់ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងលក់ឱសងម្សៅយិនស៊ិនម៉ាឡេស៊ីចំនួន៤០០កំប៉ុងដែលគ្មានបញ្ជិការត្រឹមត្រូវ៕ប្រភព ទូច ផល្លា

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *