Breaking News

មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បូកសរុបលទ្ធផលភ្ញៀវមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន សម្រាប់ឆមាសទី១ ឆ្នាំ២០២២

ខេត្តប៉ៃលិន ៖ បើយោងតាមរបាយការណ៍របស់លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា  ស្ថិតិភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលេងកម្សាន្ត និងស្នាក់នៅក្នុងខេត្តប៉ៃលិនមានច្រើនគួរឱ្យកត់សម្គាល់ដោយ ចំនួនភ្ញៀវជាតិ មាន២២៨,៦១៤ បើប្រៀបធៀបទៅនឹងឆមា សទី១ ឆ្នាំ២០២១ មានចំនួន៣៤,៨៩៤ ឃើញថា មានការកើនឡើង ៥៥៥.១៦%។

ចំនួនភ្ញៀងអន្តរជាតិ ចំនួន៦០៥នាក់ បើប្រៀបធៀបទៅនឹងប្រចាំឆមាសទី១ ឆ្នាំ២០២១ មាន២២នាក់ កើនឡើង ២៦៥០%។ ចំនួនភ្ញៀវទេសចរសរុប ចំនួន២២៨,២១៩នាក់ ប្រៀបធៀបចំនួនភ្ញៀវប្រចាំឆមាសទី១ ឆ្នាំ២០២១ ដែលមានចំនួនសរុប ៣៤,៩១៦នាក់ ឃើញថា មានការកើនឡើង៥៥៦.៤៨%។

លោកបានបន្តទៀតថា រមណីយដ្ឋាន ដែលមានសក្ដានុពលនៅទូទាំងខេត្តប៉ៃលិនមាន០៨កន្លែងគឺ រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រមាន១កន្លែង (ភ្នំយ៉ាត) រមណីយដ្ឋានធម្មជាតិមាន៤កន្លែង (អូរធុរេន, អូរតាអែម, ស្ទឹងកុយ, និងអន្លង់ខៀវ) ជាដើម៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *