Breaking News

កាន់តែសាហាវហើយ រំលោភបូកបានសម្រេច៣ដងហើយ ភ្លន់យកម៉ូតូនិងគ្រឿងអលង្ការអស់ពីខ្លួន 

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្យោយផ្លូវលំ ក្នុងភូមិកន្ទោកខាងត្បូង ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ នារីរងគ្រោះ មានឈ្មោះ ឆ ថ ភេទស្រីអាយុ ២៩ឆ្នាំ មុខរបកម្មកររោងចក្ រ បច្ចុប្បន្នស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោរ  រាជធានីភ្នំពេញ ។នេះបើយោងតាមការបញ្ជាក់ពីនារីរងគ្រោះ បានរៀបរាប់អោយដឹងថាដំបូងឡើយដោយរូបនាងបានជិះម៉ូតូម៉ាកហុងដាប៊ីតមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1IF-8117ជិះចេញពីផ្ទះរួចមកហូបអីតិចតួចនៅម្តុំផ្លូវ៥០ម៉ែត្រចំណុចស្តុបឬស្សីផ្អែមបន្ទាប់មករូបនាងបានជិះម៉ូតូចេញត្រឡប់ទៅផ្ទះវិញ ខណះពេលជិះមកដល់ពាក់កណ្តាលផ្លូវស្រាប់តែលេចមុខជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ជិះមកកៀកពីក្រោយរួចជនសង្ស័យម្នាក់ក៏បានឡើងទៅលើម៉ូតូនារីរងគ្រោះហើយគំរាមមិនអោយស្រែកអោយជិះរហូតមកដល់ផ្លូវលំខាងជើងវត្តជង្លុងម្លូ​ ក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល​ ក្រោយមកជនសង្ស័យទាំង៣នាក់បាននាំនារីរងគ្រោះទៅក្នុងវាលស្រែមួយកន្លែង​ដ៏ស្ងាត់រួចក៏ធ្វើសកម្មភាពចាប់រំលោភបូកបានសម្រេចចំនួន៣ដង ។​

ហើយក៏ដោះយកខ្សែដៃ ខ្សែកទម្ងន់២ជីរួមទាំងទូរសព្ទនិងម៉ូតូមួយគ្រឿងទៀតជិះគេចខ្លួនបាត់ស្រមោលក្រោយមកនារីរងគ្រោះក៏បានរត់ចេញពីវាលស្រែស្រែកអោយប្រជាពលរដ្ឋជិតខាងជួយបន្ទាប់មកក៏បានពលរដ្ឋជិតខាងរត់ទៅជួយនាងរួចអោយសំលៀកបំពាក់និងជួយទាក់ទងទៅសមត្ថកិច្ចអោយចុះមកអត្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចយករថយន្តមកដឹកនារីរងគ្រោះខាងលើទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក ដើម្បីឲ្យសាកសួរបន្តរួចអោយនារីរងគ្រោះដាក់ពាក្យបណ្ដឹងដើម្បីតាមរកជនដៃដល់យកមកចាត់ការទៅតាមច្បាប់៕

 

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *