Breaking News

បុរស០២នាក់រងរបួសធ្ងន់ធ្ងរ ក្នុងករណីបាញ់ប្រហារ ទៅលើរថយន្តស៊េរីទំនើប១គ្រឿង

ភ្នំពេញ៖ បុរស០២នាក់ ត្រូវបានរងរបួសធ្ងន់ធ្ងរឈាមហូរស្រោចពេញខ្លួន ក្នុងករណីបាញ់ប្រហារទៅលើរថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿង ដែលបានកើតឡើងនាវេលាយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ ជនរងគ្រោះទាំង២នាក់ ពុំត្រូវបានស្គាល់អត្តសញ្ញាណ ដោយសាក្សីដែលបានឃើញត្រឹមថា ពួកគេមានឈាមស្រោចពេញខ្លួន ហើយរក ម៉ូតូផាស់អាប់ជិះចាកចេញពីកន្លែងកើតហេតុ ។

យោងតាមការរៀបរាប់ពីពលរដ្ឋក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថាមុនកើតហេតុខាងលើ គេសង្គេតឃើញមានជនរងគ្រោះទាំង២ បានបើករថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា 1JS – 3333 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីជើងមកត្បូងរួចបានឈប់រថយន្តនៅនឹងចំណុចជិតនិងទល់មុខនឹងមន្ទីរសុខភាពសម្ភពស្ត្រី ដោយសភាពរថយន្ត ត្រូវខ្មាន់កាំភ្លើងបាញ់ស្រោចជាច្រើនគ្រាប់ នឹងមានបែកកង់ក្រោយផ្នែកខាងឆ្វេងផងដែរ ។

ហើយភ្លាមៗនោះ អ្នកទាំង២ បានចុះពីរថយន្ត ដោយសភាពមានឈាមស្រោចពេញខ្លួនបានដើរសំដៅចូលទៅ មន្ទីរសម្ភព នៅទល់មុខនោះ ដើម្បីធ្វើការសង្គ្រោះព្យាបាល ប៉ុន្តែត្រូវបានខាងមន្ទីរពេទ្យបដិសេធ មិនទទួលព្យាបាល ព្រោះមន្ទីរសម្ភពខាងលើ គឺជាកន្លែងព្យាបាលតែសុខភាពស្ត្រីប៉ុណ្ណោះ ក្រោយមកអ្នកទាំង២ ក៏បានហៅម៉ូតូផាស់អាប់ ហើយជិះចាកចេញពីកន្លែងកើតហេតុបាត់តែម្តង ដោយបន្សល់ទុករថយន្ត នៅទីតាំងខាងលើ ។

ក្រោយកើតមានរឿងហេតុ បង្កអោយមានការភ្ញាក់រួចមក កម្លាំងនគរបាលមូលដ្ឋានបានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការសាកសួរនាំព័ត៌មាន នឹងធ្វើការកំណត់វិច្ច័យ ។

ជុំវិញ កន្លែងកើតហេតុ សមត្ថកិច្ចពុំមានរកឃើញសម្បកកាំទុះនិងគ្រាប់កាំភ្លើងសូម្បី១គ្រាប់ឡើយ ដូច្នោះហើយ សមត្ថកិច្ចដាក់ការសន្និដ្ឋានថា ករណីនេះ បានបាញ់ពីកន្លែងផ្សេង ហើយជនរងគ្រោះព្យាយាមជិះរត់គេចរហូតដល់ទីតាំងខាងលើ ដើម្បីចូលមន្ទីរពេទ្យ ប៉ុន្តែពេទ្យមិនទទួល ជនរងគ្រោះ ក៏រកមធ្យោបាយផ្សេងជិះចាកចេញពីកន្លែងកើតហេតុតែម្តង ។ ជុំវិញ អំពើបាញ់ប្រហារនេះ មិនមានប្រភពច្បាស់ការណ៍ណាមួយ អះអាងបញ្ជាក់អោយដឹងពីដំណើររឿងហេតុនោះឡើយ ហើយក៏មិនដឹងថា ខ្មាន់កាំភ្លើងមានគ្នាប៉ុន្មាននាក់ដែរ៕

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *