Breaking News

កំពុងតែលើកកែវសប្បាយស្រាប់តែរត់ភ្លើងមកលឿនគេចមិនទាន់ បណ្តាលអោយរងរបួសធ្ងន់៣នាក់

ភ្នំពេញ៖មនុស្ស៣នាក់មានស្រីប្រុសបាននាំគ្នាមកផឹកសុីសប្បាយនៅលើផ្លូវរត់ភ្លើង ក៏ត្រូវរទេះភ្លើងមកលឿនល្លន់ល្លោគេចមិនទាន់ក៏កិនត្រូវទាំង៣នាក់ម្នាក់ជាបុរសដាច់ជើងចេញពីគ្នានិង២នាក់ទៀតបាក់ជើងរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះភ្លាមៗ។

ហេតុការភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិអង់ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះរងរបួសធ្ងន់ទាំង៣នាក់នៅពុំទាន់ដឹងពីអត្តសញ្ណាណនៅឡើយបច្ចុប្បន្នស្នាក់ នៅជាប់និងកន្លែងកើតហេតុខាងលើ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនកើតហេតុដោយជនរងគ្រោះទាំង៣នាក់មានស្រីម្នាក់និងបុរស២នាក់បានកាន់ប៊ីយាកន្លះកេះគឺ១២កំប៉ុង និងយួសាច់ក្លែមមកអង្គុយផឹកសុីនៅលើនិងផ្លូវរថភ្លើងយ៉ាងសប្បាយមិនក្លាចសូម្បីតែបន្ទេច លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែរថយភ្លើងធ្វើដំណើរមកក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាជនរងគ្រោះរត់គេចឬក៏យ៉ាងណាទេស្រាប់តែត្រូវរថភ្លើងកិនចំទាំង៣នាក់ម្នាក់ដាច់ជើងម្ខាង បុរសម្នាក់ទៀតបាក់ជើងមួយចំហៀងដូចគ្នាចចំនែកឯនារីវិញរងរបួសធ្ងន់ត្រូវបានពលរដ្ឋជិតខាងរត់ទៅជួយលើករួចទាក់ទងទៅរថយន្តសាមុយអោយចុះមកដឹកុកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកឯរថភ្លើងវិញបន្តល្បឿនទៅមុខបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចពិនិត្យនិងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះមួយគ្រឿងទៅរក្សាទុករងចាំសាច់ញាតិមកទទួលយកទៅវិញ៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *