Breaking News

រថយន្ត១គ្រឿងបើកលឿនជ្រុលឡើងខឿនទៅបុកបង្គោលភ្លើង

ភ្នំពេញ៖បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្តម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតឡើងខឿនជ្រុលហោះទៅបុកបង្គោលភ្លើងបាក់មួយដើមរាបដល់ដីចំណែករថយន្តបង្កវិញរងការខូចខាតខ្ទិចស្ទើទាំងស្រុងមើលលែងយល់សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១និង ៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៥ខែកក្កដាឆ្នាំ ២០២២ស្ថិតនៅតាមបណ្តោយផ្លូវអូស៊ីអាយស៊ីក្នុងសង្កាត់ព្រែកលាភខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគាត់បានឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាកកាមរីហាយប្រ៊ីតពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2S-2595បើកបរតាមបណ្ដោយផ្លូវ អូសុីអាយសុីក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងស្ដាំដៃឡើងឃឿនហោះទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យបាក់រាបដល់ដីចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេគ្រាន់តែរងការខូចខាតបង្គោលភ្លើងជាទ្រព្យសម្បត្តិរដ្ឋមួយដើមនិងរថយន្តផ្ទាល់ខ្លួនទាំងស្រុងតែប៉ុណណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *