Breaking News

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុញ្ញាតឱ្យអនុព័ន្ធយោធានៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ: នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធានៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាប លា បន្ទាប់ពីបានបំពេញបេសកកម្មការទូតយោធារយ:ពេល២ឆ្នាំនៅកម្ពុជា។

នៅក្នុងឱកាសនោះ វរសេនីយ៍ឯក ជុង ណាក់សាម បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់ថ្នាក់ដឹកនាំអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិដែល បានផ្ដល់ការគាំទ្រ កិច្ចសហការកក់ក្តៅ និងមានចំណាប់អារម្មណ៍ចំពោះសាធារណរដ្ឋកូរ៉េ។

លោកវរសេនីយ៍ឯក ជុង ណាក់សាម បានរំលេចពីទំនាក់ទំនងកម្ពុជា និងសាធារណ រដ្ឋកូរ៉េ ក្នុងនោះលើវិស័យការពារជាតិ ប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នា, បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចរវាងគណៈប្រតិភូប្រទេសទាំងពីរ រួមនឹងកិច្ចសហការជា ច្រើនទៀតដែលកំពុងបន្តដល់បច្ចុប្បន្ន។

លោកវរសេនីយ៍ឯក ជុង ណាក់សាម ក៏បានថ្លែងអំណរគុណដល់ក្រសួងការពារ ជាតិកម្ពុជា ដែលបានទទួលមន្ត្រីយោធាកូរ៉េឱ្យចូលសិក្សាភាសាកម្ពុជា នៅសាកលវិទ្យាល័យ ការពារជាតិ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណាត់ការល្អរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ កន្លងមក។

លោកវរសេនីយ៍ឯក អនុព័ន្ធយោធាកូរ៉េ សង្ឃឹមជឿជាក់ថា អ្នកបន្តវេនពីលោក នឹងបន្ត ខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-កូរ៉េ)ឱ្យកាន់តែល្អប្រសើរថែមទៀត ហើយលោកវរសេនីយ៍ឯក នឹងរង់ចាំចំពោះដំណើរ ទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅកាន់សាធារណរដ្ឋកូរ៉េនាឆ្នាំក្រោយ នេះ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯក ជុង ណាក់សាម ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-កូរ៉េ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ថ្វីបើចំណងការទូត រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានរយៈពេលខ្លី ប៉ុន្តែកិច្ចសហប្រតិបត្តិការ កន្លងមក ប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម។

ដោយឡែកលើកិច្ចសហប្រតិបត្តិការវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសរំលេចពីការជួយឧបត្ថម្ភរបស់កូរ៉េ លើផ្នែកសន្តិសុខជាតិ ការបណ្ដុះបណ្ដាល ធនធានមនុស្ស ការផ្តល់រថយន្ត គ្រឿងចក្រ ដែលបម្រើឱ្យការងារវិស្វកម្ម អូប័រ ឆ័ត្រយោង និងសម្ភារការិយាល័យជាច្រើនទៀត។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានស្វាគមន៍ចំពោះអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋកូរ៉េ ហើយតាមរយៈអនុព័ន្ធយោធាថ្មីនេះ កងទ័ពប្រទេសទាំងពីរនឹងបន្ត សហការគ្នាឱ្យកាន់តែជិតស្និទ្ធ ពិសេសការជួយបង្កើនសមត្ថភាពដល់ កងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើន៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *