Breaking News

រដ្ឋសភា កំណត់យកថ្ងៃទី២៨ កក្កដាខាងមុខនេះ បើកសម័យប្រជុំពេញអង្គអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ

ភ្នំពេញ: គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់ថ្ងៃទី២៨កក្កដាខាងមុខនេះ បើក សម័យប្រជុំពេញអង្គររដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ ធម្មនុញ្ញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅវិមាន រដ្ឋសភា ដោយនៅក្នុងនោះកិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ និងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋ សភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមាន របៀបវារៈចំនួន៥ នៅក្នុងនោះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តី ព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃ ស្ថាប័នជាតិ។

ក្រៅពីសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ការពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋ ប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃព្រះរា ជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធ ត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល។

ចំណែករបៀបវារៈមួយទៀត គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការ អនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណី មានគ្រោះ មហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។

នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ កក្កដា ខាងមុខនេះ នឹងប្រកាស ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌល ខេត្តកណ្តាលជំនួស ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាពផងដែរ៕

Check Also

អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *