Breaking News

ជនសង្ស័យចំនួន២នាក់ ជិៈម៉ូតូ២គ្រឿងឆក់ខ្សែករមាស ចំនួន២តម្លឹងពីស្ដ្រីម្នាក់បានសម្រេច

ភ្នំពេញ៖  ជនសង្ស័យចំនួន២នាក់ជិៈម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់ខ្សែក ពីស្រ្តីម្នាក់បានសម្រេច ខណៈពេលជនរងគ្រោះកំពុងជិៈម៉ូតូកង់បីឥណ្ឌាចេញពីផ្ទះធ្វើដំណើរតាមដងផ្លូវ។ 

ករណីខាងលើនេះ កើតឡើងនៅថ្ងៃទី ០២៩ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង៥.៤០នាទីល្ងាច នៅចំណុចផ្លូវបេតុង ខាងលិចវត្តក្រាំងធ្នង់ចម្ងាយប្រហែល ៣០០ ម៉ែត្រ ក្នុងសង្កាត់ក្រងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរង់គ្រោះនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានជិៈម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងរួមទាំងក្រុមគ្រួសារមានគ្នាបីនាក់ប្ដីកូនតូចម្នាក់រួមទាំងស្រ្តីរងគ្រោះបានធ្វើដំណើរចេញពីផ្ទះគោលបំណងទៅលេងកំសាន្តខាងក្រៅដោយប្តីជាអ្នកឌុបស្ត្រីរងគ្រោះជិះនៅខាងក្រោយជាមួយកូន ខណៈធ្វើដំណើរមកដល់ចំណុចទីតាំងកើតហេតុក៏បានលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាក suzuki និចពណ៌សចំនួន 2 គ្រឿង អត់ស្លាកលេខទាំងពីរ ភ្លាមនោះជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែករពីស្ត្រីរងគ្រោះនៅលើកង់បីឥណ្ឌាបានសម្រេចហើយជិះគេចខ្លួនជ្រុលទៅបុករថយន្តមួយគ្រឿងបណ្ដាលឲ្យដួលរងការខូចខាតម៉ូតូ។

ជនរងគ្រោះបានបន្តឲ្យដឹងទៀតថាក្រោយពីជនសង្ស័យម៉ូតូបុករថយន្តដួលម៉ូតូហើយជនសង្ស័យបានរត់ឡើងលើម៉ូតូ suzuki និចពណ៌សមួយគ្រឿងទៀតដែលជាបក្ខពួករបស់ខ្លួនហើយបើករត់គេចខ្លួនបាត់ស្រមោលតែម្ដងដោយបន្សល់ទុកម៉ូតូមួយគ្រឿងនឹងទូរសព្ទដៃចំនួនមួយនៅនឹងកន្លែងកើតហេតុ។(សម្ភារៈដែលបាត់បង់ខ្សែកមាសចំនួន 2 តម្លឹងត្រូវបានជន សង្ស័យ ឆក់យកទៅបាត់)។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះមកទីតាំងកន្លែងកើតហេតុហើយយកម៉ូតូរបស់ជនសង្ស័យមួយគ្រឿងនិងនាំស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យមកដាក់ទោសតាមផ្លូវច្បាប់៕

Check Also

តុលាការ ចោទប្រកាន់ជនជួញដូរគ្រឿងញៀន៣នាក់ពីបទសម្អាតប្រាក់

Leave a Reply

Your email address will not be published. Required fields are marked *