Breaking News

ណាត់ជួបប្រុសស្នេហ៍ទៅដេកផ្ទះសំណាក់ដាក់ថ្នាំសណ្តំដោះយកគ្រឿងអលង្ការនិងម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​៖​ បុរសម្នាក់ស្គាល់បុរសម្នាក់ទៀតតាមរយះហ្វេសប៊ុកហេីយបានណាត់ជួបគ្នាទៅដេកផ្ទះសំណាក់ខណៈចូលបន្ទប់ទឹកពេលចេញវិញផឹកទឹកស្ទីងក៏ត្រូវថ្នាំសណ្តំងងុយដេកត្រូវប្រុសស្នេហ៍ដោះយកគ្រឿងអលង្ការនិងម៉ូតូ​ កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២២​ នៅផ្ទះសំណាក់មានលាភ បន្ទប់លេខ១៦៣ ផ្លូវលេខ ១ ក្រុមទី ១ ភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលចុះមកយកម៉ូតូបំណងគេចខ្លួនតែម្ចាស់ផ្ទះសំណាក់មិនឃេីញម្នាក់ទៀតមកក៏សួរនាំនិងឃាត់សិនពេលឡេីងទៅមេីលម្នាក់ទៀតកំពុងដេកបែកពពុះមាត់ទេីបរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ 

ជនសង្ស័យឈ្មោះ ងិន ផានី ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ មុខរបរ មេការហាងផឹកស៊ី ស្នាក់នៅ ភូមិ ត្រពាំងស្គន់ សង្កាត់ ពន្សាង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ  អ៊ុក យឿន អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ មុខរបរ ចុងភៅហាង ស្នាក់នៅផ្ទះលេខ Z៨ ភូមិ ម៉ឺនត្រា សង្កាត់ ស្ពានថ្ម ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

សម្ភារៈដែលជនសង្ស័យដាក់ថ្នាំយកមាន​ ខ្សែដៃផ្លាកទីន ០១ខ្សែតម្លៃ ២៨០$ខ្សែកផ្លាកទីន ០១ខ្សែតម្លៃ ៦២០$និងទូរស័ព្ទ០២គ្រឿងម៉ាក IPHONE 8​ OPPO A92 ម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដា nex ពណ៍ ស ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង 1M-3006 ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុ : ជនរងគ្រោះនិងជនសង្ស័យបានស្គាល់គ្នាតាមរយះហ្វេសប៊ុកប្រហែល បី បួនឆ្នាំហើយបានណាត់ជួបគ្នាទៅដេកនៅ ផ្ទះសំណាក់មានលាភបន្ទប់លេខ១៦៣ ផ្លូវលេខ ១ ក្រុមទី ១ ភូមិ ព្រៃជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះចូលដល់បន្ទប់ដោះខោអាវចូលងូតទឹក ហើយចេញមកវិញក៏ហូបបង្អែមផ្លែឈើ និងផឹកទឹកស្ទឹងទុក ដែលជនសង្ស័យបានទិញយកមកទុកអោយជនរងគ្រោះដោយមានដាក់ថ្នាំងងុយដេករួច ទៅហេីយ។ ពេលជនរងគ្រោះដេកលក់ជនសង្ស័យបានដោះយកគ្រឿងអលង្ការនិងសោរម៉ូតូចុះមកយកម៉ូតូស្រាប់តែមេការផ្ទះសំណាក់មិនឃេីញម្នាក់ទៀតមកជាមួយក៏សង្ស័យឃាត់ទុកសិនហេីយបានទៅមេីលក្នុងបន្ទប់ជនរងគ្រោះដាស់មិនភ្ញាក់ទេីបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានដាក់ថ្នាំសណ្តំឱ្យជនរងគ្រោះផឹកពិតប្រាកដមែន។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដេីម្បីចាត់ការតាមច្បាប់៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *