Breaking News

មន្រ្តីអាវុធហត្ថម្នាក់ជិះម៉ូតូរអិលដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រកិ.នស្លា.ប់មួយរំពេច

ភ្នំពេញ៖មន្រ្តីអាវុធហត្ថម្នាក់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿងក្នុងល្បឿនលឿនស្រាប់តែរអិលដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័របណ្តាលអោយកិនពីលើស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯតៃកុងរថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះឃួន វិសាល ភេទប្តុសអាយុ៣៩ឆ្នាំ ជាមន្រ្តីអាវុធហាត្ថ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់អោយដឹងថាដំបូងគាត់បានឃើញបុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ3R-4735បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពូជើងមកត្បូងលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខព្រៃវែង 1B-3870 ជិះពីក្រោយស្របទិសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបានជិះឡើងស្តាំដៃបម្រុងនិងវ៉ាជែងទៅពីមុខរថយន្តកុងតឺន័រស្រាប់តែរអិលដួលខ្ទាតបុរសជនរងគ្រោះចូលក្រោមកង់កុងតឺន័រកិ.នស្លា.ប់យ៉ាងអាណោ.ចអាធ័ម ហើយភ្លាមនោះដែតៃកុងរថយន្តក៏បានចុះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយរួចធ្វើកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *