Breaking News

រថយន្ត១គ្រឿង បើកលឿនទៅបុ.ក រនាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ៖បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តម៉ាក COROLLA មួយគ្រឿងបោះពួយយ៉ាងលឿនក៏រេចង្កូតជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងខូចខាតអស់ចំនួនពីរកង់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្យោយផ្លូវព្រះមុនីវង់ ក្នុងដង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេបានឃើញបុរសម្នាក់ស្រវឹងស្រាទោទន់បានបើករថយន្តម៉ាក COROLLA ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2J-0347បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុទល់មុខនឹងវិទ្យាល័យបឹងត្របែកស្រាប់តែរេចង្កូតជ្រុលទៅបុ.កនិងរនាំងថ្មដាក់ពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់ពីកង់ចំណែកឯរថយន្តបហ្កវិញរងការខូចខាតខ្ទិចផ្នែកខាងមុខស្ទើរទាំងស្រុងសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឱ្យមានអ្នកណារងរបួសនោះទេរងការខូចខាតតែរនាំងថ្មដាក់ពុះចែកទ្រូងផ្លូវ២កង់និងរថយន្តបង្កតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

 

Check Also

សូមប្រយ័ត្ន! អាជ្ញាធរស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ បានបដិសេធទាំងស្រុង ពាក់ព័ន្ធនឹងព័ត៌មាន ពីការប្រកាសចែកដី ចំនួន ៦.០០០ឡូតិ៍

Leave a Reply

Your email address will not be published. Required fields are marked *