ភ្នំពេញ៖យុវជនម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តLexusRX330ចំពីចំហៀងមុខខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកlexusRX330ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2AY-5655បើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យមលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានយុវជនរងគ្រោះម្នាក់ទៀតបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ព្រៃវែង 1U-5589ជិះតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅបញ្រ្ចាស់គ្នាពីកើតមកលិចក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកចំពីនុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯម៉ូតូជនរងគ្រោះវិញរងការខូចខាតផ្នែកខាងមុខទាំងស្រុង
ហើយភ្លាមនោះដែរតៃកុងរថយន្តlexusRX330បានដើគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងធ្វើកំណត់ហេតុយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំអោយភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕