Breaking News

នគរបាលប៉ុស្តិ៍បឹងកេងកង ២ម្នាក់ ផ្ទុះអាវុធ៣គ្រាប់ ក្នុងហាងកាហ្វេ KSS COFEE ខណៈអធិការខណ្ឌឬស្សីកែវ ព្យាយាមបិទបាំង និងប្រើពាក្យសម្តីមិនសមជាអ្នកដឹកនាំ


ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវវត្តទួល ស្ថិតក្នុងហាងកាហ្វេយីហោ KSS COFEE សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធ៣គ្រាប់ ដែលបង្កដោយមន្ត្រីនគរបាលម្នាក់។

កន្លែងហាងកាហ្វេកើតហេតុនេះ គឺជាហាងកាហ្វេរបស់កីឡាករបាល់ទាត់ល្បីឈ្មោះម្នាក់ តែមន្ត្រីនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ ព្យាយាមមិនបង្ហាញអត្តសញ្ញាណទេ។ មុនពេលមានការភ្ញាក់ផ្អើលនៅក្នុងហាងកាហ្វេនេះ គឺមានការជួបជុំផឹកស៊ីសប្បាយក្អាកក្អាយ និងមានអ្នកចូលចន្លោះពី០៥នាក់ទៅ៦នាក់។ ពេលកំពុងតែផឹកស៊ីសប្បាយស្រវឹងស្រឿងៗនោះ ក៏មានបុរសម្នាក់ ក្នុងចំណោមគ្នីគ្នាគេទាំងអស់ បានចេញមកឈរបាញ់នោមនៅក្រៅ ហើយក៏មានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះលឿនឆ្លងកាត់ផ្លូវនោះ មកកៀររូបគាត់តែម្តង។ ភ្លាមៗនោះ បុរសរូបនេះក៏ខឹងយ៉ាងខ្លាំង រួចក៏ដកកាំភ្លើងខ្លីចេញពីក្នុងហោប៉ៅខោអាម៉េបញ្ចូលគ្រាប់គំរាម បណ្តាលឲ្យធ្លាក់គ្រាប់កាំភ្លើងចេញក្រៅ ហើយបុរសរូបនោះ ក៏បញ្ចូលគ្រាប់ម្តងទៀត តែភ្លាត់ស្នៀតរាលកៃ បណ្តាលឲ្យផ្ទុះតែម្តង តែមិនបង្កឱ្យមានមនុស្សរងរបួសនោះទេ។

ជនបង្កឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខF11 ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ នគរបាលប៉ុស្តិ៍បឹងកេងកង២។

សម្ភារដកហូតរួមមាន៖ អាវុធខ្លីមួយដើមម៉ាក ប្រាក់ហា ពណ៌ខ្មៅ លេខ Z517054, បង់ចំនួន០, គ្រាប់ចំនួន០៥គ្រាប់, សំបកគ្រាប់ចំនួន០២គ្រាប់, ស្រោមចំនួន០១។

បន្ទាប់ពីបង្កហេតុរួច បុរសជាជនខ្មាញ់កាំភ្លើងបានប្រមូលយកសំបកគ្រាប់ទុក រួចធ្វើដូចគ្មានរឿងអ្វីកើតឡើងឡើយ ប៉ុន្តែប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះ មានការភិតភ័យស្លន់ស្លោ និងបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ចំនួន៥នាក់ ក្នុងនោះមានម្នាក់ ជាអ្នកបង្កហេតុ នាំទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសាកសួរនាំ និងចាត់ការបន្តតាមនីតិវិធី។

អ្នកសារព៍ត៌មាន បានសួរនាំអំពីបញ្ហានៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានព្យាយាមបិទបាំង និងប្រើពាក្យសម្តីមិនសមជាអ្នកដឹកនាំនោះឡើយ។ លោកឆ្លើយទាំងគំរុះគំរើយថា «ការឃាត់មនុស្ស៥-៦នាក់នោះ លោកបានឲ្យទៅផ្ទះវិញអស់ហើយ ទុកតែម្នាក់ ជាជនបង្កទេ»។ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ត្រង់លោក អធិការខណ្ឌឬស្សីកែវ ប្រើសម្ដីយ៉ាងនេះ តើប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងដូចម្ដេចទៅ៕

Check Also

បុរស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ

Leave a Reply

Your email address will not be published. Required fields are marked *