Breaking News

សមត្ថកិច្ចបង្រ្កាបបទល្មើសការជួញដូរសត្វពង្រូល៥ក្បាល


កំពង់ស្ពឺ: នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប់ការជួញដូរសត្វប្រភេទសត្វពង្រូលចំនួន៥ក្បាលក្នុងភូមិសាស្ត្រក្រុងច្បារមន។


ការបង្ក្រាប់នេះធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២២ស្ថិតក្និងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក វរ:សេនីយ៍ឯក ហេង សម្រេច នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថាបន្ទាប់បានស្រាវជ្រាវរកឃើញការជួញដូរសត្វព្រៃប្រភេទពង្រូលក៏បានបង្ក្រាប់និងឃាត់ខ្លួនមនុស្សម្នាក់។

ជនសង្ស័យដែលឃាត់ខ្លួនខណះដែរកំពុងជួញដូរនេះមានឈ្មោះ ទុំ ភ័ក្រ ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ព្រមទាំងដកហូតបានសត្វពង្រូលព្រៃចំនួន៥ក្បាល មានទង្ងន់ជាង២០គីឡូក្រាម។

លោកបានបន្តទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យហើយបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីសាកសួរ ចំណែកវត្ថុតាងខាងលេីបានយកមករក្សាទុកនៅស្នងការដ្ឋាន ដេីម្បីរងចាំប្រគល់ជូនរដ្ឋបាល ព្រៃឈេីបន្តនីតិវិធី ៕

 

Check Also

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា និងសម្តេចក្រឡាហោម ស ខេង ចំនួន ៥៨២គណនី

Leave a Reply

Your email address will not be published. Required fields are marked *