Breaking News

កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជា

(បាវិត): ព្រឹក ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វា ស័ក ព.ស ២០៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈបក្សក្រុងបាវិត ទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល វិសមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រី ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់កំលាំងកាយ ចិត្ត និងថវិកាផ្ទាល់ខ្លួន រហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈបំផុត នាពេលកន្លងមកនេះ។

ឯកឧត្តមទេសរដ្ឋមន្រីបានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់សមាជិក សមាជិកា គណៈបក្សទាំងអស់ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការសម្រេចបាននៅលទ្ធផលដ៏ល្អសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ហើយលទ្ធផលនេះហើយដែលសបញ្ជាក់ថាការប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់បានគាំទ្រពេញទំហឹងនូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពជា ដែលមានសម្តេចតេជោជាប្រធានគណៈបក្ស។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏បានសុំណូមពរ និងលើកទឹកចិត្តខ្ពស់ជូនដល់សមាជិក សមាជិកាគណៈបក្សគ្រប់ៗរូប ជាពិសេសមន្ត្រីដែលបំរើការឃុំ-សង្គាត់ ក្នុងមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋមេត្តាយកចិត្តទុក្ខដាក់ បំរើប្រជាពលរដ្ឋ លុបបំបាត់អំពើការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ហើយផ្តល់ដំណោះស្រាយភ្លាមៗតាមដែលអាចធ្វើទៅបានដើម្បីទាក់ទាញទំនុកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាគឺជាទូក ចំណែកឯប្រជាពលរដ្ឋគឺជាទឹក ទូកនឹងទឹកគឺត្រូវតែនៅជាមួយគ្នាគ្រប់ពេលវេលា តែបើទូកមិនល្អ ទឹកក៏អាចពន្លិចទូកបានដែរ។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនៃការផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកាងារគណៈបក្សចុះមូលដ្ឋានខេត្តស្វាយរៀងជូនដល់សមាជិក សមាជិកាបក្សទាំងអស់បន្តការងារក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងគណៈបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស បន្តថែរក្សា សុខសន្តិភាព សុវត្ថិភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *