Breaking News

មន្ត្រីឧទ្យាននុរក្សគិរីរម្យនៅតែបន្តប្រតិបត្តិការបង្ក្រាបការលួចដាំបង្គោលយកដីឧទ្យានជាតិ

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំរបស់លោកឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះដោយមានកាដឹកនាំបញ្ជាផ្ទាល់ពីលោក សួស សុផល អនប្រធានមន្ទីរទទួលបន្ទុក មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ សហការជាមួយកំលាំងប្រជាសហគមន៍តំបន់ការពារធម្មជាតិចំបក់ និងរដ្ឋបាលឃុំចំបក់ បានចុះបង្ក្រាបការហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋគោលបំណងយកធ្វើជាកម្មសិទ្ធិ និងការសាងសងរោង ខ្ទម អនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចនិយាមកាឃ្លុំបិទជិតបួនជ្រុង ចំនួនបីទីតាំង  ដែលទីតាំងទី១និយាមកាលេខ ៣៩៩២៥៧ -១២៥៤៥៣៦ ;៣៩៩២៦១ -១២៥៤៤៨៩ ;៣៩៩៣៨០-១២៥៤៤៥៣;៣៩៩៤៤៦-១២៥៤៥០៤; ទីតាំងទី២និយាមកាលេខ៣៩៩៤៤៨ -១២៥៤៤៩៤;៣៩៩៤២១ -១២៥៤៤០៤;៣៩៩៥២០-១២៥៤៣៣៩;៣៩៩៥៧៣-១២៥៤៤២២;

ទី៣និយាមកាលេខ៣៩៩៥៧៩-១២៥៤៤២៤;៣៩៩៦៤៤ -១២៥៤៥២៨;៣៩៩៦៣២-១២៥៤៦៦១;៣៩៩៤៥១-១២៥៤៥២០;ទី៤និយាមកាលេខ ៣៩៩៧១៧-១២៥៤៥៨១ ;៣៩៩៨៥៧ -១២៥៤៥០៣;៣៩៩៨១២-១២៥៤៤២៦;៣៩៩៦៨៨-១២៥៤៥២៥;ស្ថិតក្នុងភូមិសាស្រ្តភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមះគិរីរម្យ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះក្រុមការងារបានដកបង្គោលរបងហ៊ុមព័ទ្ធចំនួន២៥០០ដើម និងលួសបន្លាចំនួន៣ខ្សែប្រវែង១៥០០ម៉ែត្រ និងរុះរើរោងធ្វើអំពីឈើអារទំហ៊ំ៤ម×៥មចំនួន៣រោង កម្ទេចនៅនិងកន្លែង និងធ្វើកិច្ចសន្យាបញ្ឈប់ចំនួនពីរទីតាំង។ បើតាមការបញ្ជាក់ពីឈ្មោះ យ៉ុន យែម ភេទប្រុសអាយុ៤៦ឆ្នាំ រស់ភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពឺដែលជាអ្នកចាំដីនៅទីនោះថាម្ចាស់ទីតាំងខាងលើនេះមានឈ្មោះ សោម ខាន់ដា ភេទប្រុសសព្វថ្ងៃរស់ភ្នំពេញ ចំណែកបីទីតាំងទៀត(អញ្ញតជន)មន្ត្រីយើងកំពង់បន្តស្រាវជ្រាវរកជនសង្ស័យដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ។ ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងនូវចំណាស់ការរបស់មន្ត្រីមឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យក្នុងប្រតិបត្តិការបង្ក្រាបការលួចដាំបង្គោលយកដីឧទ្យានជាតិនិងចាប់យកវត្ថុតាងដុតបំផ្លាញចោលនៅនិងកន្លែងបែបនេះដោយអនុវត្តច្បាប់ស្មើៗគ្នាមិនថាអ្នកមានអំណាចឬអ្នកមានលុយដែលចេះតែនាំគ្នាទៅទន្រ្ទានកាន់កាប់ដីរដ្ឋបានដោយខុសច្បាប់នោះទេ។ពួកគាត់នៅតែសង្ឃឹមថាកម្លាំងសមត្ថកិច្ចឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ នឹងបន្តបង្ក្រាបបទល្មើសទាំងនេអអោយអស់ព្រោះថាបទល្មើសនេះនៅមានច្រើនទៀតក្នុងតំបន់នោះ៕ ដោយ៖ សិរី នាគ

 

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *