Breaking News

ឯកឧត្តម ខៀវ កាញារីទ្ធ៖ ជំរុញបន្ថែមឲ្យមន្រ្តីជំនាញពិនិត្យវាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពផ្សព្វផ្សាយ ព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានជំរុញដល់មន្រ្តីជំនាញ និងថ្នាក់ ដឹកនាំក្រសួងព័ត៌មាន បន្តយកចិត្តទុកដាក់ក្នុងការពិនិត្យ វាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពផ្សព្វផ្សាយ ព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បី ពង្រឹងការ ផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានវិជ្ជាជីវៈត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំសាមញ្ញ ប្រចាំ សប្តាហ៍សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រព័ន្ធជាលក្ខណៈ Hybrid និង តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា៖ ការពិនិត្យ វាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពសារព័ត៌មាននេះ ត្រូវបង្កើតគណៈកម្មការមួយ ដែលមានការចូលរួម ពីតំណាងក្រសួងព័ត៌មាន និងតំណាងសមាគមសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជា ជីវៈនៅ កម្ពុជា ដើម្បីធ្វើការពិនិត្យវាយតម្លៃអំពីក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។

ទន្ទឹមនេះធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពសារព័ត៌មាន ឱ្យបាន យល់កាន់តែច្បាស់ពីក្រមសីលធម៌ និងវិជ្ជាជីវៈច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ទាំងជាតិ និងអន្តរជាតិ ដែលមានជាធរមាន ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនទូទៅ ប្រកបទៅដោយវិជ្ជាជីវៈត្រឹមត្រូវ។

ក្នុងគ្រានោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំដល់គណៈកម្មការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ត្រូវរៀបចំជាសិក្ខាសាលា ស្តីអំពី របៀបផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្ត រាជធានី ទាំង ២៥ តាម រយៈ បទពិសោធន៍ ដែលទទួលបាន កាលពីសិក្ខាសាលាកន្លងមកនេះ ជាមួយទីភ្នាក់ងារ សារព័ត៌មាន រុស្ស៊ី Sputnik សហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្រោមប្រធានបទ “ស្តីពីរបៀប ផ្ទៀងផ្ទាត់ ព័ត៌មានលើបណ្តាញផ្សព្វផ្សាយប្រភេទថ្មី ដើម្បីបញ្ចៀសនូវដំណឹង ក្លែងក្លាយ”។

លើសពីនេះទៀតគណៈកម្មការនេះ ក៏ត្រូវពិភាក្សាការងារសមភាគីចិន ដើម្បី ពិនិត្យមើលពីវឌ្ឍនភាពការងារ ក្នុងការត្រៀមរៀបចំវេទិកាស្តីពី ធុរៈកិច្ចកម្ពុជា-ចិ ន ដែល គ្រោងធ្វើចុងឆ្នាំ២០២១នេះ តែដោយសារបញ្ហានៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ គឺគម្រោងការងារនេះនៅមិនទាន់ច្បាស់លាស់ ក៏ត្រូវពិនិត្យលទ្ធភាព ជាមួយភាគីចិន ថាតើអាចរៀបចំវេទិកា នេះបានដោយរបៀបណា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្ទីរសម្របសម្រួល រាជធានីខេត្ត នៃក្រសួងព័ត៌មាន ធ្វើការណែនាំដល់មន្ទីរព័ត៌មានខេត្តរាជធានីផ្តល់មកនូវ រាល់ រូបភាព ល្អៗ ប្រចាំសប្តាហ៍ និងអត្ថបទមកកាន់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ដើម្បី ចុះផ្សាយ ពិសេសរូបភាព សត្វកម្រដែលមាននៅក្នុងប្រទេសកម្ពុជា មកផ្សព្វផ្សាយឱ្យ បានទូលំទូលាយ នដល់សាធារណជន និងបរទេស ឱ្យបានដឹងថា សត្វ កម្រ ទាំងនេះ មាននៅក្នុងប្រទេសកម្ពុជា៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *