Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ចំនួន០៥ប្រធានបទ

កណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ចំនួន០៥ប្រធានបទ ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃជូនដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធ អនឡាញ (Zoom)។

គោលបំណង នៃសិក្ខាសាល និងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យអ្នកអនុវត្តផ្ទាល់កាន់តែយល់ដឹងបានច្បាស់ នូវខ្លឹមសារសំខាន់ៗ និងដំណើរការនៃការអនុវត្តការងារនីមួយៗ លើប្រធានបទចំនួន ០៥ រួមមាន៖

១-ការផ្សព្វផ្សាយប្រកាសលេខ៣៨៤០ប្រ.ក ចុះថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ «ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការទទួលលបន្ទុកកិច្ចការនារីនិងកុមារឃុំសង្កាត់» និងការផ្សព្វផ្សាយ «សៀវភៅណែនាំស្តីពីកិច្ចការពារកុមារនៅឃុំសង្កាត់» ព្រមទាំងការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៥៥ស.ណ.ន ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ «ស្តីពីការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ របស់រដ្ឋបាលឃុំសង្កាត់»។

២-ផ្សព្វផ្សាយលិខិតលេខ០១៤៩ផក.ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ «ស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់»។

៣-វគ្គបណ្តុះបណ្តាល«ស្តីពីការបញ្ចូលប្រព័ន្ធទិន្ន័យនៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ» ដោយកន្លងមក គឺទីចាត់ផែនការនិងវិនិយោគខេត្ត ជាអ្នកបញ្ចូលទិន្នន័យជូន តែបច្ចុប្បន្នត្រូវអនុវត្តដោយរដ្ឋបាលសាម៉ី។

៤-វគ្គបណ្តុះបណ្តាល «ស្តីពីកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ» ការងារថ្មី អនុវត្តសាកល្បងចំនួន០៧ រាជធានី ខេត្តគោលដៅ (ភ្នំពេញ កណ្តាល សៀមរាប បាត់ដំបង ព្រះសីហនុ រតនគិរី និងក្រចេះ) ទៅលើរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។

៥-វគ្គបណ្តុះបណ្តាល «ស្តីពីការអនុវត្តការងារសេវាសង្គមនៅថ្នាក់ក្រុងស្រុក  និងឃុំសង្កាត់»៕SRN

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *