Breaking News

នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហសផ្ទៃបញ្ជូនជនសថ្ស័យចំនួន៣នាក់ទៅកាន់តុលាការពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២​ វេលាម៉ោង​២១:៤០នាទី​ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះល្បាតតាមដងផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌា​បានសម្រេច។

ពេលនោះកម្លាំងជំ​នាញ​ធ្វេីការប្រដេញរហូតដល់ចំណុចផ្លូវលេខ៩៣ សង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ទេីបធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមមាន៖​ 

១.ឈ្មោះ ឡូត​ដារ៉ាភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ជាងពិដាន ស្នាក់នៅផ្ទះលេខ០៤A  ផ្លូវ​លេខ៧៧៧​ សង្កាត់ទួលសង្កែទី១ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ 

២.ឈ្មោះ​ ឃិត​ វីសាល ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ១៧៣ ផ្លូវ៩៣ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ 

៣.​ ឈ្មោះ​ ផន​ រស្មី​ អាយុ១៦ឆ្នាំ​ មុខរបរដឹកជញ្ជូន​ ស្នាក់នៅផ្ទះលេខជួល​ ផ្លូវលំ​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ 

សំភារះដកហូតរួមមាន៖

-ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1GS-1155(បិទគូទ)

-ម៉ូតូម៉ាកហុងដាឌ្រីម​C125​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JO-4361(ដៃដល់)

បច្ចុប្បន្ន​ ការិយាល័យបាននាំជនសង្ស័យខាងលេីមក​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *