Breaking News

អាជ្ញាធរខេត្តបាត់ដំបងចុះ ប្រមូលជនអនាថា ដើម្បីតេស្តរកជំងឺកូវីដ-១៩ និងសារធាតុញៀន

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំដោយលោក ផេង សិទ្ធី ជាអភិបាលក្រុង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលខេត្ត បានចុះយុទ្ធនាការប្រមូលយកជនអនាថាដើម្បីតេស្តស្វែងរកមេរោគកូវីដ-១៩ និងសារធាតុញៀន។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានអោយដឹងថា! នៅក្នុងយុទ្ធនាការប្រមូលយកបងប្អូននាព្រឹកនេះ ទី០១ជាគោលការណ៍រៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងផង និងរៀបចំសោភ័ណភាពនៅក្នុងក្រុងផង ហើយការរៀបចំសោភ័ណភាពនៅក្នុងក្រុងយើងកំពុងអនុវត្តកាត់សំយ៉ាប ដើម្បីរៀបចំអោយបានស្អាតទាំងប្រព័ន្ធខ្សែភ្លើង និងខ្សែកាបផងដែរ ទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលខេត្ត ដែលកំពុងយកចិត្ដទុកដាក់ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីធ្វើអោយទីក្រុងបានស្អាត។

ហើយគោលការណ៍បន្ទាប់យើងឈានដល់សន្តិសុខសង្គម ដែលសន្តិសុខនេះគឺយើងធ្វើការប្រមូលនូវបងប្អូនដោយបែងចែកទី១ប្អូនៗក្មួយៗដែលប្រើប្រាស់ជ្រុលជ្រួសសារធាតុញៀន ទី២បងប្អូនជ្រុលជ្រួសមានសតិមិនគ្រប់ និងទី៣បងប្អូនវិបលះ ដោយសហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើតេស្តស្វែងរកសារធាតុញៀនផង និងធ្វើការវាយតម្លៃនូវសតិរបស់គាត់ផង បើក្នុងនោះពិនិត្យឃើញក្មួយៗប្អូនៗណាដែលមានសារធាតុញៀន យើងត្រូវបញ្ជូនទៅមណ្ឌលនៃក្តីសង្ឃឹមដើម្បីបន្សាបគ្រឿងញៀន ទីពីរបើរកឃើញថាមានសតិមិនគ្រប់ឬក៏ឆ្កួត ត្រូវបញ្ជូនទៅកាន់មណ្ឌលនៅខេត្តកណ្តាលដើម្បីថែរក្សាដើម្បីជួយជីវិតពួកគាត់ រួមចំណែកទប់ស្កាត់ការរីករាលដាលឆ្លងនូវជំងឺកាចសាហាវដទៃៗទៀត។

ជាចុងក្រោយលោកអភិបាលក្រុងក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមបើសិនជាមានសាច់ញាតិ ឬក៏ត្រូវជាកូន ជាបងប្អូន ជាប្តី ឬជាប្រពន្ធ ដែលបានជ្រុលជ្រួសប្រើប្រាស់សារធាតុញៀនហើយមានបំណងចង់បន្សាបគ្រឿងញៀន សូមមកទំនាក់ទំនងនៅអធិការក្រុងបាត់ដំបងដើម្បីពិនិត្យធ្វើតេស្តទឹកនោមនិងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ព្រោះគ្រឿងញៀននាំអោយវិនាសដល់គ្រួសារ វិនាសដល់សង្គមជាតិ ជាចុងក្រោយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សូមបងប្អូនដែលមានអាយុចាប់ពី០៣ឆ្នាំឡើងសូមនាំកូនទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដែលនៅក្នុងបាត់ដំបងមានចាក់នៅគ្រប់សង្កាត់ទាំងអស់នៅតាមមណ្ឌលសុខភាព៕

Check Also

អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *