Breaking News

រដ្ឋមន្ត្រីការពារជាតិចិន​៖ យុទ្ធសាស្ត្រប្រើប្រាស់កោះតៃវ៉ាន់ ដើម្បីទប់ស្កាត់ចិននឹងបរាជ័យ

រដ្ឋមន្ត្រីការពារជាតិចិន លោកវ៉ាងយី នៅព្រឹកថ្ងៃទី​៣ខែសីហា បានប្រកាសពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ។ លោកវ៉ាងយីបញ្ជាក់ថា អាមេរិក មិនត្រូវស្រមៃពីការ រារាំង ការបង្រួបបង្រួមជាតិរបស់ចិន​នោះឡើយ ។​ហើយការដែលអាមេរិក ប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ស្កាត់ចិន នឹងត្រូវបរាជ័យ ។

លោកវ៉ាងយី ចាត់ទុក ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោកស្រី Nancy Pelosi គឺជាសកម្មភាពបំពានច្បាប់ ចិនតែមួយ បំពានដែនអធិបតេយ្យ របស់ចិន និងឌឺដងនយោបាយ។

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា រដ្ឋបាលតៃវ៉ាន់ នៅថ្ងៃពុធនេះបានអះអាងថា យោធារបស់ខ្លួនបានប្រុងជើងការកម្រិតខ្ពស់ ហើយអាជ្ញាធរនឹងរៀបចំផែនការនានា ដើម្បីធានា សុវត្ថិភាព និងស្ថិរភាពជុំវិញកោះនេះ ក្រោយពីចិនបានប្រកាសអំពីការរៀបចំសមយុទ្ធយោធាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី។

គណៈរដ្ឋមន្រ្តីតៃវ៉ាន់ ក៏បានលើកឡើងផងដែរថាប្រជាពលរដ្ឋគួរតែមានអារម្មណ៍ជឿជាក់ឡើងវិញ ហើយរដ្ឋបាលតៃវ៉ាន់នឹងតាមដានយ៉ាងយកចិត្ត ទុកដាក់ ចំពោះបញ្ហានិធិស្ថិរភាពនៃទីផ្សារភាគហ៊ុន ហើយដោះស្រាយឲ្យបានទាន់ពេលវេលា។

ជុំវិញដំណើរទេស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់ ក្រសួងការបរទេសចិនបានប្រកាសថា ចិននឹងចាត់វិធានការចាំបាច់ ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕

 

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *