មន្ត្រីយោធាជាន់ខ្ពស់ ៦នាក់ នៃកម្លាំងទាហានប៉ាគីស្ថាន បានស្លាប់ ក្រោយឧទ្ធម្ភគចក្រ ដឹកពួកគត់ជួបគ្រោះថ្នាក់ ពេលកំពុងបំពេញការងារ ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់គឺដោយសារតែអាកាសធាតុអាក្រក់ ។
កម្លាំងទាហានប៉ាគីស្ថាន នៅថ្ងៃទី៣ខែសីហា បានបញ្ជាក់ ក្រុមជួយសង្គ្រោះបានរកឃើញ បំណែកឧទ្ធម្ភាគចក្រ ។ លោក ឧត្តមសេនីយ៍ឯក Sarfraz Ali និងមន្ត្រីយោធា៥រូបទៀត ស្ថិតនៅក្នុងចំណោមជនរងគ្រោះ ។
ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់ខាងលើ កំពុងតែបំពេញបេសកម្មជួយសង្គ្រោះ ពលរដ្ឋជួបគ្រោះទឹកជំនន់នៅក្នុងខេត្ត Balochistan ។ កម្លាំងទាហានប៉ាគីស្ថានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅជិតព្រំដែនប៉ាគីស្ថាន ។ យ៉ាងហោចណាស់ក៏មាននមនុស្ស ៤៧៨នាក់ស្លាប់ដោយគ្រោះទឹកជំនន់នោះ ក្នុងនោះមាន ១៣៦នាក់ នៅក្នុងខេត្ត Balochistan៕