Breaking News

រថយន្តធុនធំបុកម៉ូតូពីរគ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនិង៣នាក់ទៀតរងរបួសធ្ងន់ស្រាល

      ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យអាណោចអធ័ម និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្លូតគ្នាបណ្តាលឲ្យដួល ហើយត្រូវរថយន្តធុនធំបុកនិងកិនអូសជាច្រើនម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចច្រកចូលទីលាន្តចាក់សំរាមចាស់ស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

      ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពុំ សារឹម ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ រស់នៅខាងមុខមន្ទីពេទ្យរុស្ស៊ី និងស្ត្រីម្នាក់ទៀតរងរបួសស្រាលជាអ្នកឌុប ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1L.6998 ។ចំណែកឯភាគីម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឃ្លីក  ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HM.2915 ជិះដោយបុរសពីរនាក់បានរងរបួសធ្ងន់ និងមិនស្គាល់អត្តសញ្ញាណនៅឡើយ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដា ឃ្លីក មួយគ្រឿងជិះដោយបុរស២នាក់ ឌុបគ្នាតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានគៀរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ជិះដោយស្ត្រី២នាក់តាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យដួលទាំងសងខាង ស្របពេលនោះក៏មានរថយន្តធន់ធំ ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A.3805បើកបរដោយបុរសម្នាក់ មកពីក្រោយ រួចកិនស្ត្រីម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងកិនម៉ូតូម៉ាកឃ្លីកអូសជាច្រើនម៉ែត្រដោយធ្វើឲ្យបុរសពីរនាក់រងរបួសធ្ងន់ថែមទៀត ។

      ក្រោយពីបង្កហេតុរួច តៃកុងរថយន្តបង្កបានបើករថយន្តបន្តទៅមុខការ៉ាសសាំងតេលាប្រមាណ១០០ម៉ែត្រទើបឈប់ ទុករថយន្តចោលហើយបើកទ្វារចុះរត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកមធ្យោបាយទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *