Breaking News

បុរសជនបរទេសម្នាក់សង្ស័យស្រវឹងបើករថយន្តហាយឡែនឌ័រ បុ.កផ្ទប់ពីក្រោយរថយន្តស្ទូចបណ្តាលឲ្យកៀបជាប់រងរបួសស្រាល

ភ្នំពេញ៖បុរសជនបរទេសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុ.កផ្ទប់ពីក្រោយរថយន្តស្ទូចឈុបរងចាំស្តុបពីក្រោយបណ្តាលអោយកៀបជាប់រងរបួសស្រាលចំណែករថយន្តវិញរងការខូចខាតមួយកំណាត់មុខទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ត្រង់ចំណុចស្តុបច្រកចូលវត្តតាំងក្រសាំង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្កូស្ទូចក្បាលពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ3C-1413បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យមលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើនៅនិងស្តុបច្រកចូលវត្តតាំងក្រសាំងបានឈុបរងចាំស្តុបខៀវ ខណះពេលឈុបមិនទាន់បានប៉ុន្មាននាទីផងស្រាប់តែមានបុរសជនបរទេសម្នាក់សង្ស័យថាស្រវឹងស្រាបានបើករថយន្តបង្កម៉ាកហាយឡែនឌ័រមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AD-3509បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីស្របទិសគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុ.កផ្ទប់ពីក្រោយរថយន្តស្ទូចដែលកំពុងតែឈុបរងចាំស្តុបខៀវយ៉ាងពេញទំហឹងបណ្តាលអោយកៀបជាប់បុរសជនបរទេសនៅក្នុងការប៊ីនមុខហើយភ្លាមនោះដែរក៏បានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាច្រើននាក់ចុះមកជួយគាស់ទ្វារយកជនរងគ្រោះចេញពីក្នុងការប៊ីនមុខ សំណាងល្អគ្រាន់តែរងរបួសស្រាល ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខទាំងស្រុង រីឯតៃកុងរថយន្តស្ទូចវិញត្រូវបានសមត្ថកុច្ចឃាត់អោយនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើដោយភាគីទាំងសង្ខាងសម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តទាំង ពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *