Breaking News

រថយន្តដឹកទំនិញបុកបុរសម្នាក់ដើរឆ្លងផ្លូវនៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តធុនធំដឹកទំនិញបុកកិនស្លាប់មួយរំពេចនៅហ្នឹងកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង៣០ព្រឹក ថ្ងៃទី០៤ខែសីហាឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ ម៉ែត្រភូមិបាគូ សង្កាត់ ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។

សពបុរសរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានសម្បុរសណ្ដែកបាយ អត់សក់ ពាក់អាវយឺតពណ៌ក្រហមដៃខ្លី ខោជើងវែងពណ៌ខ្មៅ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានដើរតាមបណ្ដោយផ្លូវ៦០ ម៉ែត្រក្នុងទិសដៅពីកើតទៅលិចខណ:មកដល់ចំណុចកើតហេតុបុរសរងគ្រោះបានដើរឆ្លងផ្លូវពីជើងទៅត្បូងស្របពេលមានរថយន្តធុនធំម៉ាកហុីយ៉ាន់ដាយពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3B3695ធ្វើដំណើរពីលិចទៅកើតបានជ្រុលបុកហើយកិនបណ្ដាលអោយបុរសរងគ្រោះស្លាប់មួយរំពេចនៅក្នុងថ្លុកឈាម ចំណែកអ្នកបើកបរក្រោយពីបង្កគ្រោះថ្នាក់រួចបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកយកទៅតម្កល់ទុកនៅវត្តឫស្សីសាញ់រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *