Breaking News

អាជ្ញាធររាជធានីបិទដេប៉ូខ្សាច់៤ទីតាំង នៅសង្កាត់ចក្រអង្រែក្រោម និងចក្រអង្រែលើ ក្រោយពីបង្កភាពអសកម្ម

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហាឆ្នាំ២០២២នេះ លោកស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជា មួយនិងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចក្រអង្រែក្រោម និងចក្រអង្រែលើ ខណ្ឌមានជ័យ។

លោកស៊ុយ សេរិទ្ធ បានបញ្ជាក់អោយដឹងថា៖ ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះធ្វើឡើងទៅតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកអោយបងប្អូនធ្វើដំណើរ បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូ ជាដើម។

  លោកស៊ុយ សេរិទ្ធក៏បានបញ្ជាក់ផងដែរ អាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង ។តែ បើពួកគាត់ស្នើសុំបើកអាជីវកម្មឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព អោយបានគ្រប់ជ្រុងជ្រោយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតឱ្យដឹកដីខ្សាច់

តាមរថយន្តលើផ្លូវដូចពេលនេះទៀតទេ ។ ពួកគាត់អាចចោះទម្លុះផ្លូវដាក់ ទុយយោទៅតំបន់អភិវឌ្ឍន៍តែម្តង ពោលគឺមិនទុកអោយដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនាសម្ព័ន្ធ ដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ ម៉ែត្រនិងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ កើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូនិងផ្លូវ។

  លោកបានបញ្ជាក់ផងដែរថាទីតាំងដេប៉ូខ្សាច់ខាងលើនេះត្រូវបាន អាជ្ញាធររាជធានីភ្នំពេញធ្វើការណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំអោយពួកគាត់មានម៉ាស៊ីនលាងកង់រថយន្តនិង ដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់អាជីវកម្ម នៅតែរអនុវត្តមិនបានល្អទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។ 

  គួរបញ្ចាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំង ដេប៉ូខ្សាច់ចំនួន៦ តែកំពុងធ្វើអាជីវកម្មតែចំនួន៤ទីតាំងប៉ុណ្ណោះ៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *