Breaking News

សន្តិសុខសម្បូរស្នេហ៏ម្នាក់ដេកស្លា-ប់លើរទេះកង់៣បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ៖ បុរសសន្តិសុខម្នាក់ធ្លាយក្រពះដេកស្លាប់ ក្រោយពេលផឹកស្រាថ្នាំដោយ មិនបានទទួលទានអាហារ។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅរបងម៉ុងឌីយ៉ាល់ ផ្លូវម៉ៅសេងទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពបុរសខាងលើនេះមានឈ្មោះ ឆាន មុន្នី អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅជាមួយប្អូនស្រីនៅស្រុកកៀនស្វាយ ខេត្តកណ្តាល មានស្រុកកំណើតនៅខេត្តព្រៃវែង  មានប្រពន្ធចំនួន៣នាក់។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើនេះតែងតែផឹកស្រាជាប្រចាំដោយមិនដែលឃើញគាត់ទទួលទានអាហារនោះទេ ហើយនៅមុនពេលកើតហេតុរូបគាត់បានទិញស្រាថ្នាំមកអង្គុយផឹកម្នាក់ឯងនៅក្រោមដើមឈើ ក្រោយពេលផឹកអស់ស្រាប្រហែល១លីត្រ ក៏បានក្អួតធ្លាក់ឈាមធ្លាយក្រពះស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចខណ្ឌទួលគោក។

បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិនគរបាលសង្កាត់ផ្សារដើមគទទួលបានព័ត៍មានថាមានមនុស្សស្លាប់ខាងលើនេះកម្លាំងប៉ុស្តិផ្សារដើមគបានចុះទៅធ្វើការហ៊ុំព័ទ្ធនិងបានសហការណ៍ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសពនិងបានប្រគល់សពទៅឲ្យក្រុមគ្រួសារដេកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *