Breaking News

មន្រ្តីយោធាម្នាក់ ផឹកស៊ីជួបជុំមិត្តភក្តិ ស្រាប់តែទាស់សម្តីគ្នា ត្រូវគេវាយបែកក្បាលហូរឈាមជោកខ្លួន

ខេត្តប៉ៃលិន ៖ មន្រ្តីយោធាម្នាក់បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិប្រជាពលរដ្ឋក្នុងភូមិ រហូតដល់ស្រវឹងជោកជាំរៀងៗខ្លួន ស្រាប់តែទាស់ពាក្យសម្តីគ្នាទៅវិញទៅមក ដោយសាររឿងស្តោះទឹកមាត់ខ្ទាត ត្រូវជនដៃដល់ លុះប្រកែកគ្នាចុះឡើងៗ ស្រាប់តែជនដៃដល់ទាញឈើជ្រុងដើរទៅវាយចំពីលើក្បាលរង របួសដេកដួលក្នុងថ្លុកឈាម រីឯជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង១០នាទីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ នៅចំណុចបន្ទាយទាហាន ភ្នំកំពូល៣ កងពលលេខ៥២ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

        ប្រភពព័ត៌មាន បានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ថោង យ៉េង ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្រ្តីយោធា រងរបួសបែកក្បាលដេរអស់ច្រើនថ្នេរ។ ចំណែកជនសង្ស័យ មាន ឈ្មោះ ហើម ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករ បានរត់គេចខ្លួន ទាំងពីរនាក់ រស់នៅភូមិកើតហេតុខាងលើ។ ប្រភពបន្តទៀ តថា មុនពេលកើតេហតុ កាលពីវេលាម៉ោង៧ និង១១នាទីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យ និងជនរងគ្រោះបាននាំគ្នាផឹកស៊ីជួបជុំជាមួយមិត្តភក្តិដទៃទៀតជាច្រើន នៅក្បែរបន្ទាយ ខណ:ពេលកំពុងតែផឹកស៊ីសុខៗ ស្រាប់តែជនរងគ្រោះបានខាកស្ដោះទឹកមាត់នៅក្បែរវង់ផឹកស៊ី។ ពេលនោះជនដៃដល់ បានស្តីឱ្យអ្នកស្តោះទឹកមាត់ខ្លាំងៗថា បានស្ដោះទឹកមាត់ខ្ទាតពេញមុខរបស់ខ្លួន ដោយស្តោះ គ្មានសណ្តាប់ធ្នាប់។ ប្រភពបញ្ជាក់ថា ភ្លាមៗ នោះ ជនរងគ្រោះក៏និយាយឡើងថា រូបគាត់មិនបានស្តោះខ្ទាតត្រូវមុខជនដៃដល់ទេ គឺស្ដោះនៅឆ្ងាយពីវង់។ បន្ទាប់មក ជនរងគ្រោះបានទារលុយថ្លៃស្រាពីជនដៃ ដល់ ដែលបានប្រើឱ្យរូបគេទៅទិញជឿស្រាបៀរអ្នកភូមិចំនួន៣០,០០០រៀល យកមកផឹកទាំងអស់គ្នា ។ តែជនដៃដល់មិនព្រមឱ្យទេ ហើយថែមទាំងនិយាយឌឹដងដាក់ថា រូបគេមិនព្រមសងលុយនេះឡើយ បើចង់វាយរូបគេ ក៏វាយទៅ មិនតដៃទេ។ ពេលនោះ ជនដៃដល់ ក៏ទាញយកម៉ូតូជិះចេញទៅកន្លែង ដែលខ្លួនស្នាក់នៅ តែមិនទាន់ទៅដល់ផង ក៏បានឈប់ម៉ូតូទាញយកដំបងឈើជ្រុង ដើរទៅវាយជនរងគ្រោះចំនួន០៣ដំបង ចំពីលើក្បាល បណ្តាលឱ្យរងរបួសដេកដួលក្នុងថ្លុកឈាមតែម្តង រួចក៏រត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនៅម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X-8955។

      ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីឃាត់ខ្លួន យកមកចាត់ការតាមនីតិវិធី៕

 

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *