ខេត្តកំពង់ឆ្នាំង ៖ សាខាកាកបាទក្រហមក ម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ បានប្រា រព្ធពិធីទិវាពិភពលោកកាកបាទក្រ ហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២២ ក្រោមប្រធានបទ (ទាំង អស់គ្នា រួមគ្នាជាមួយកាកបាទក្រ ហមកម្ពុជា ដោះស្រាយបញ្ហាប្រ ឈម និងបន្តពង្រឹងភាពធន់សហ គមន៍ )និងប្រកាសទទួលស្គាល់ គណៈកិត្តិយសសាខា និងគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងអាណត្តិទី៥ផងដែរ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតី ភាពលោកជំទាវ ពុំ ច័ន្ទធានី អគ្គ លេខាធិការកាកបាទក្រហមកម្ពុ ជា,ឯកឧត្តម បណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង , ឯក ឧត្តម ជា ហ៊ន តំណាងសម្ដេចជ ហ្វាចង គង់ សំអុល មន្ត្រីក្រសួងបរមរាជវាំង , ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តមលោកជំទាវលោកឧកញ៉ា មន្ត្រីរាជការជុំវិញខេត្តសរុបមាន ចំនួន ៧៨៤នាក់ នៅក្នុងកម្មវិធីនេះ ។
ក្នុងកម្មវិធីនេះត្រូវបាន ប្រកាស ឯក ឧត្តមបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុន ជាប្រធានកិត្តិយសសាខា , ឯកឧត្តម ជា វ៉ាន់ដេត អនុប្រធានកិត្តិយសសា ខា និងឯកឧត្តម លោកជំទាវ១៩ រូបទៀត ជាអនុប្រធានកិត្តិយសសាខាផងដែរ ។
ដោយឡែក ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសឡើងកាន់តំណែងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រ ហមខេត្តកំពង់ឆ្នាំងអាណត្តិទី៥ ។
នៅក្នុងឱកាសនេះលោកជំទាវ ប៊នសុភី អនុប្រធានកិត្តិយសសាខាបាន អានរបាយការណ៍បូកសរុបការងាររបស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងអាណត្តិទី ៤ ដោយបានគូសបញ្ជាក់ថា សាខាកាកបា ទក្រហមខេត្ត មានអនុសាខាក្រុងស្រុកចំនួន ៨ មានយុវជនកាក បាទក្រហមសរុប ៩៥០ នាក់ ,មានអ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុប ៣០៥នាក់ ដែលបានស្ម័គ្រចិត្តចូល រួមយ៉ាងសកម្មក្នុងការងារអនុវត្តតា មវិស័យទាំង៤ របស់កាកបាទក្រ ហមកម្ពុជាទទួលបានជោគជ័យ។
ដោយឡែកនៅក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២១ គណៈកម្មាធិការសាខា និងអនុសាខាបានខិតខំគៀគរប្រមូលមូលនិធិពីសប្បុរសជនក្នុងនិងក្រៅខេត្ត រកចំណូលបាន ១១៧.៣០៨ ដុល្លារ ក្នុងនោះអនុសាខារកបាន ២៩.៧៨៦ ដុល្លារដើម្បីចាត់ចែងធ្វើការងារតាមវិស័ យស្នូលរបស់កាកបាទក្រហម ។
លោកជំទាវ ពុំ ច័ន្ទធានី អគ្គលេខា ធិការកាកបាទក្រហមកម្ពុជាក្នុងពិធីនេះបានថ្លែងថា ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត ដែលបានប្រកាសចូល កាន់តំណែងនេះ មានតួនាទីភារកិច្ចកៀងគរ រកមូលនិធិថវិកាដើម្បីសា ខា និងអនុសាខាទាំង ៨ ក្រុងស្រុកមានលទ្ធភាពធ្វើការងារមនុស្សធម៌ក្នុងដែនដីរបស់ខ្លួន ស្របតាមល ក្ខន្តិកៈសមាគមជាតិកាកបាទក្រហ មកម្ពុជា ។
សាខា និងអនុសាខា ត្រូវឈ្មុស ឈ្មុលរកអ្នកដែលត្រូវការយើងជួយពិតប្រាកដ ដែលជាជនរងគ្រោះនិងជនងាយរងគ្រោះ ដោយត្រូវជួយដោះស្រាយ ឲ្យបានទាន់ពេលវេ លា ជាមួយនោះដែរត្រូវ ត្រៀម បង្ការ គ្រោះមហន្តរាយ ជាប់ជានិច្ច ។
ការអភិវឌ្ឍស្ថាប័ន ត្រូវពង្រឹងអភិ បាលកិច្ចល្អ មានតម្លាភាព ពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត ដើម្បីក្តាប់បានជនរងគ្រោះ និងដោះស្រាយឱ្យបានទាន់ពេលវេលា ។
គណៈកម្មាធិ ការសាខាត្រូវចាត់តាំងសវនកម្មផ្ទៃក្នុង ត្រួតពិនិត្យការងារហិរញ្ញវត្ថុរបស់សាខា និងអនុសាខា ដោយការចាយវាយត្រូវមានតម្លា ភាព តាមច្បាប់ហិរញ្ញវត្ថុ ។
លោកជំទាវអគ្គលេខាធិការ ក៏បានសង្ឃឹមផងដែរថា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា និងអនុសា ខាក្រុងស្រុកទាំងអស់ និងបន្តគាំទ្រការងារកាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុ មនុស្សធម៌ និងសេចក្តីថ្លៃ ថ្នូររបស់មនុស្សសុជាតិ ។
នៅចុងបញ្ចប់នៃកម្មវិធីនេះដែរ លោ ក អ៊ូជួបកុសល ហិរញ្ញវត្ថុសាខាកាកកាបាទក្រហមខេត្ត បានប្រកាសឱ្យដឹងថា ក្នុងទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ពេលនេះយើងទទួ លបានថវិកា ពីសប្បុរសជនជាបឋមសរុបចំនួនជាង ២១ ម៉ឺនដុល្លារ ៕