Breaking News

ការបន្តដេញថ្លៃសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិនៅឃុំឈូកស្រុកក្រូចឆ្មារមានភាពមិនប្រក្រតី

ត្បូងឃ្មុំ ៖ លោក សឺង សារីវណ្ឌី នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំបានថ្លែងថា  អ្នកសារ ព័ត៌មានខឹងសុំលុយក្រុមហ៊ុនដេញថ្លៃធ្វេីផ្លូវមិនបាន ទេីបចុះផ្សាយ ។ ប្រសាសន៍របស់លោកនាយករងទីចាត់ការបែបនេះគឺមានន័យថាលោកទទួលស្គាល់អំពើពុករលួយនៅក្នុងការដេញថ្លៃការកសាងផ្លូវប្រវែងជាង១គីឡូម៉ែត្រនោះហើយ។

ជារឿយៗការដេញថ្លៃគម្រោងសាងសង់ផ្លូវនៅតាមមូលដ្ឋានឃុំនានានៅក្នុងខេត្តត្បូងឃ្មុំតែងតែកើតមាននូវភាពមិនប្រក្រតីឬរញ៉េរញ៉ៃដែលមានលាយឡំដោយអំពើពុករលួយនោះផងដែរ។ រឿងដដែលៗតែងតែកើត មាននៅពេលដេញថ្លៃ។ តែអាជ្ញាធរហាក់ដូចជាមិនបានចាត់វិធានការលុបបំបាត់ភាពរញ៉េរញ៉ៃឬអំពើពុករលួយនៅពេលដេញថ្លៃនោះឡើយ ហើយក៏គ្មានវិធានការជាក់លាក់ក្នុងការលុបបំបាត់ភាពរញ៉េរញ៉ៃនោះដែរ។

លោក សឺង សារីវណ្ឌី នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ បានចូលរួមនៅក្នុងសាលាឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២ ក្នុងពិធីបន្តដេញថ្លៃសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិមួយខ្សែប្រវែង ១,៤ គីឡូម៉ែត្រ លូទោលកាត់ផ្លូវចំនួន ៣ កន្លែង តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ១២៦.៦៩៦.១០០ រៀល ។

ការដេញថ្លៃនេះ ក្រុមហ៊ុន ហង្ស គួយហេង ដេញបានក្នុងតម្លៃ ៤០០.០០០.០០០ រៀលគត់ ក្រោយពីគណៈ កម្មការយកចូលទៅក្នុងបន្ទប់ស្ងាត់រួចមកបានកែប្រែ ពី ៤០ លានរៀល ឡេីងដល់ ៦២.០០០.០០០ រៀល ដោយសារតែក្រុមហ៊ុនគណនាឯកតាខុសម្ដងទៀត ដូចការដេញថ្លៃនៅក្នុងសាលាឃុំក្រូចឆ្មារ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ ដដែល ។

ប្រជាពលរដ្ឋនៅឃុំឈូកដែលអាស្រ័យផលលេីផ្លូវខាងលេី បានរិៈគន់ថា ក្រុមហ៊ុនមួយនេះដេញថ្លៃពេលណាក៏គណនាឯកតាខុសតែរហូតតេីជាចៃដន្យឬជាចេតនា ។

ប្រជាពលរដ្ឋបន្តថា តេីហេតុអ្វីបានជាអ្នកសារព័ត៌មានទៅសុំលុយក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវទៅវិញ ឬមួយក៏ការដេញថ្លៃធ្វេីផ្លូវមានលក្ខណៈមិនប្រក្រតី ពុករលួយកឹបកេងថវិការដ្ឋនៅក្នុងគម្រោងផ្លូវឬក៏យ៉ាងមេច ?។

ប្រជាពលរដ្ឋបន្ថែមថា បេីសិនជាមានភាពមិនប្រក្រតីបែបនេះមែន តេីផ្លូវក្នុងមូលដ្ឋានរបស់គាត់ មានគុណភាពប្រេីប្រាស់បានកម្រិតណាទៅ?ប្រជាពលរដ្ឋសំណូមពរសូមឲ្យអង្គភាពប្រឆាំងអំពើពុករលួយគួរជួយពិនិត្យមេីលឯកសារដេញថ្លៃផ្លូវខាងលេីនេះផង ។

ក្រុមហ៊ុនដេញថ្លៃធ្វេីផ្លូវមួយចំនួនដែលដេញថ្លៃមិនឈ្នះគេ បានឲ្យដឹងថា ការដេញថ្លៃធ្វេីផ្លូវឥឡូវ បានធ្វេីការបំឡែងថ្មីដូចកូវីដអញ្ចឹងដែរ គឺបំឡែងពីការប្រទាញប្រទង់គ្នា មកបំលែងឯកសារដេញទំលាក់តម្លៃ យកឈ្នះសិន ហេីយបានការងារឯកសារពេលក្រោយ ដេីម្បីកុំឲ្យអស់លុយទឹកតែច្រេីន ព្រោះថា បេីបោះទឹកតែនោះ មានក្រុមហ៊ុនខ្លះទាលុយទឹកតែមិនក្រោម ៥ លានរៀលទៅ ១០ លានរៀលនោះទេ ៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *