Breaking News

ម្ចាស់ដី ទាមទារអោយបុគ្គល លី អ៊ុំអេង នាំមនុស្ស ៣នាក់ដែលអះអាងថាជាម្ចាស់ដីទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី

សៀមរាប ៖ ម្ចាស់ដើមនៃផ្ទៃដីទំហំ១៣.៦១ហិកតា និងម្ចាស់ដីកំពុងកាន់កាប់ស្របច្បាប់ រួមទាំងសាក្សី ជាង ១០០នាក់ទៀត បានទាមទារអោយស្ត្រីឈ្មោះ លី អ៊ុំអេងនាំមនុស្ស៣នាក់ដែលអះអាងខ្លួនជាម្ចាស់ដី ទៅតតាំង គ្នានៅសាលាស្រុកបន្ទាយស្រី។ តែបើរយះពេល ៤ទៅ៥ ថ្ងៃខាងមុខនេះ មិនហ៊ានទៅទេ បញ្ឈប់ការដើរចង្អុលយកដីគេតទៅទៀត។

  ការទាមទារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ គ្រាដែល លោក ប្រុក យ៉ម ម្ចាស់ដើមនៃផ្ទៃ ១៣.៦១ហិកតា រួមទាំងសាក្សី១១០នាក់ទៀត ចេញមកផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅលើដីផ្ទាល់ចំនួន១៥ស្ថាប័នបានបញ្ជាក់ថា ដីដែលពួកគាត់កំពុងឈរ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ត សៀមរាបមានទំហំ១៣.៦១ហិកតា។ មិនមែនស្ថិតក្នុងភូមិ រវៀងតាទំុ និងភូមិរំចេក ឃុំរំចេកស្រុកបន្ទាយស្រី ដូចបុគ្គលឈ្មោះលី អ៊ុំអេង និយាយនោះទេ។ 

   លោក ប្រុក យ៉ម ដីខាងលើនេះជាដីកេរដូនតារបស់ខ្ញុំ គ្រួសារខ្ញុំបានគ្រប់គ្រងអាស្រ័យផលជាង២០ឆ្នាំមកហើយ មិនដែល មានបុគ្គលណាម្នាក់ មកអះអាងថាជាដីរបស់ខ្លួននោះឡើយ ។ តែដោយបញ្ហាជីវភាព ខ្ញុំបានលក់អោយទៅឈ្មោះឈឿន សម្បត្តិ ហើយខ្ញុំមិនដែលស្គាល់ឈ្មោះលី អ៊ុំអេង អីនោះទេ។ ចុះហេតុអីក៍ពេល នេះ បុគ្គលឈ្មោះ លី អ៊ុំអេង យកឈ្មោះលឹម ជក់,ឈ្មោះញ៉ាវ ណុល និងឈ្មោះម៉ោញ ឡុំ មកអះអាងថាជាម្ចាស់ ដី ហើយមានទំហ៊ំ១៥ហិកតាទៅវិញ។ រូបខ្ញុំរួមទាំងសាក្សី សុំអោយបុគ្គលឈ្មោះ លី អ៊ុំអេង ដឹកដៃមនុស្ស ៣នាក់ខាងលើដែលអះអាងថាជាម្ចាស់ដី មកជួបពួកខ្ញុំ នៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច រកខុសត្រូវតាមច្បាប់ជៀសវាងឈ្មោះ លី អ៊ុំអេង ដើរចង្អុលយកដីគេហើយប្តឹងគេគ្មានមូលដ្ឋានច្បាស់លាស់ចឹងទៀត។ 

   លោកប្រុក យ៉ម បញ្ជាក់ថា តាមរយះសារព័ត៌មាន ពួកខ្ញុំរងចាំរយះពេល៤ទៅ៥ថ្ងៃ សម្រាប់បុគ្គល លី អ៊ុំអេង ដឹកដៃឈ្មោះអ្នកទាំង៣ខាងលើ ទៅជួបគ្នានៅសាលាស្រុកបន្ទាយស្រី ដើម្បីរកមុខម្ខាស់ដើម នៃដី ១៣.៦១ហិកតាពិតប្រាកដ។ តែបើបុគ្គលលីអ៊ុំអេង មិនហ៊ាននាំអ្នកទាំងនោះទៅជួបដោះស្រាយគ្នាទេ សូមបញ្ឈប់ការដើរចង្អុលយកដីគេទៀត។ ព្រោះថាធ្វើរបៀបនេះ មិនខុសពីចោរដើរលួចដីគេនោះឡើយ។

    ចំណែកអ្នកស្រីសុខ សុភា ក៏បានអោយដឹងដែរថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា គឺជាដីកម្មសិទ្ធិស្រប ច្បាប់របស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះ លី អ៊ុំអេង នោះឡើយ។ ដីខាងលើនេះមានទំហ៊ំ ១៣.៦១ហិកតា ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀម រាប ដោយក្រុមហ៊ុនរបស់នាងខ្ញុំបានទិញពី ឈ្មោះឈឿន សម្បត្តិ តាំងពីឆ្នាំ២០០៥ មកម្លេះ។ មិនមែនជាដីទំហំ ជាង១៣ ហិកតា នៅក្នុងភូមិរវៀងតាទំុ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូចដែលបុគ្គលលី អ៊ុំអេង លើកឡើង នោះឡើយ។ 

   អ្នកស្រីសុខ សុភា បន្ថែមថា ទង្វើលោភលន់របស់បុគ្គល លី អ៊ុំអេង កំពុងធ្វើអោយប៉ះពាល់ និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធរ។

    សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២២ លោក ហ៊ាប ថា មេឃុំត្បែង ក៍បានបញ្ជាក់យ៉ាងច្បាស់ថា ដី១៣.៦១ហិកតា ដែលលោកស្រីសុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង មិនមែននៅក្នុងភូមិ រវៀងតាទុំ និងភូមិរំចេក ឃុំរំចេក នោះឡើយ គឺខុសគ្នាឆ្ងាយណាស់។

   ឆ្លងកាត់ការបញ្ជាក់របស់ម្ចាស់ដើម ម្ចាស់កាន់កាប់ស្របច្បាប់ សាក្សី ១១០នាក់ រួមទាំងមេឃុំត្បែងផងនោះ បង្ហាញថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា ពិតជាស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី យ៉ាងពិតប្រាកដ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *