Breaking News

រត់ចែកជើងគ្នាខណ:ម៉ូតូកង់៣មួយគ្រឿងកំពុងតែបើកសុខៗស្រាប់តែឆេះចំកណ្តាលផ្លូវ

ភ្នំពេញ៖នផ្អើលរត់ចែកជើងគ្នាទាំងអ្នកដំណើរទាំងអ្នកលក់គ្រឿងបន្លាស់ម៉ូតូខណ:មានម៉ូតូកង់៣មួយគ្រឿងបានឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំនុចមុខផ្សារហេងលី ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់៣ខាងលើបើកដឹកសម្ភារ:និងអ្នករួមដំណើរនៅលើម៉ូតូកង់៣ចំនួននាក់ផងដែរដែលធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំនុចខាងលើអ្នកបើកបរបម្រុងនិងបត់ឆ្វេង ស្រាប់តែរបូតទុយោសាំងហូរធ្លាក់ទៅលើខ្សែប៊ូស៊ីបណ្តាលឲ្យឆាបឆេះម៉ូតូកង់៣ខាងលើនិងសម្ភារ:ហ្មត់ខ្ទេចគ្មានសល់ចំណែកអ្នកបើកបរនិងអ្នករួមដំណើរនាំគ្នាលោតចុះរត់ចែកជើងគ្នាព្រាត។

ក្រោយពេលភ្លើងរលត់ទៅវិញទាំងស្រុងអ្នកបើកបរនិងអ្នករួមដំណើរប្រញាប់ប្រញាល់នាំគ្នារួសរាន់រុញម៉ូតូកង់៣ចេញពីកន្លែងកើតហេតុយកទៅជួសជុលដោយខ្លួនឯង៕SRN

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *