ខេត្តឧត្ដរមានជ័យ៖ ល្បែងស៊ីសងបាញ់កាំជ្រួច ចាក់ភ្នាល់ដាក់លុយ កំពុងបើកយុទ្ធនាការសារជាថ្មីលើទឹកដីស្រុកអន្លង់វែង សាយភាយក្លិនដល់ក្រុមអ្នកញៀនល្បែង ពលរដ្ឋខ្មែរ-ថៃ ចូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ចាក់ភ្នាល់តាមចិត្តហើយល្បីថាស្របច្បាប់ និង មានលិខិត អនុញ្ញាតចេញពីក្រសួងមហាផ្ទៃ សមត្ថកិច្ចស្រុកនិងខេត្តមិនហ៊ានប៉ះ។
បើតាមពលរដ្ឋខ្មែរដែលមានដីចំការតាមជើងភ្នំដងរែក ចាប់ផ្ដើមមានហានិភ័យបណ្ដើរៗទៀតហើយ ក្រោយពីល្បែងបាញ់កាំជ្រូចពេញនិយមនៅប្រទេសថៃចូលមកបោះទីតាំងនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាញ់ហោះពេញមេឃចេញផ្សែងយ៉ាងសន្ធឹកសន្ធប់មិនចាញ់កាំជ្រួចមីស៊ីសចិនប៉ុន្មាននោះទេ។
ជាក់ស្ដែងកាលពីរថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ល្បែងបាញ់កាំជ្រូចភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ចាប់ផ្ដើមបើកដំណើរការហើយមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចពាក់ព័ន្ធមិនហ៊ានទប់ស្កាត់និងបង្រ្កាបឡើយ។ ព្រោះល្បែងស៊ីសងចាក់ភ្នាល់ដាក់លុយដែលមានពលរដ្ឋ ខ្មែរ-ថៃ ចូលទៅលេងនៅទីនោះស្របច្បាប់និងមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃផងដែរ.!។
ជុំវិញករណីខាងលើនេះក្រុមការងារអ្នកសាពត៌មានក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យផងដែរ ពាក់ពន្ធ័និងទីតាំងបាញ់កាំជ្រូចភ្នាល់ដាក់លុយនៅលើខ្នងភ្នំដងរ៉ែក ច្រកអត្តរជាតិជាំ សាងុាំ។ លោកបានបញ្ជាក់ថាល្បែងបាញ់កាំជ្រូចគឺមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃ។ យ៉ាងណាក៏ដោយគឺមិនឃើញមានលិខិតស្នាមផ្លូវការដែលចេញដោយក្រសួងមហាផ្ទៃនោះបង្ហាញអ្នកកាសែតទេ។
យោងតាមប្រភពពីមហាជនបានលើកឡើងថាល្បែង ស៊ីសងបាញ់កាំជ្រួចចាក់ភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងយ៉ាងគគ្រឹកគគ្រេងស្រប់ច្បាប់ឬយ៉ាងណា.? តើក្រសួង មហាផ្ទៃពិតជាបានចេញ ច្បាប់អនុញ្ញាតអោយក្រុមហ៊ុនយកកាំជ្រួចបាញ់លើទឹកដីខ្មែរមែនដែរឬទេ? ហើយការបាញ់នេះ រងផលប៉ះពាល់ដល់សុខភាព ក្នុងការរស់នៅដល់ពលរដ្ឋខ្មែរដែរឬទេ.? នៅរាល់ការបាញ់ចេញម្ដងៗសាយភាយសារធាតុពុល និងជាតិគីមីទៅលើអាកាសយ៉ាងដូចម្តេច?។ហេតុអ្វីបានភាគីថៃមិនលេងនៅក្នុងទឹកដីរបស់ខ្លួន?
ពលរដ្ឋសំុអំពាវនាវដល់លោកប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានវិធានការ ទៅលើល្បែងស៊ីសងបាញ់កាំជ្រួចខាងលើ ជៀសវាងបង្កឱ្យមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅ៕SRN