Breaking News

ស្រវឹងស្រាចុះដាក់ម៉ងតាមប្រឡាយដែលទឹកកំពុងហូរ បណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

(បាត់ដំបង)៖ បុរសម្នាក់ត្រូវបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម៌ក្រោយពីស្រវឹងស្រាចុះដាក់ម៉ងនៅតាមប្រឡាយដែលទឹកកំពុងហូរ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២២និង២០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចទំនប់មេម៉ាយ ស្ថិតក្នុងភូមិសាមគ្គី  ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ដែលសពជនរងគ្រោះឈ្មោះ ឈឿត ឆាយ ភេទប្រុស អាយុ ៤៣ឆ្នាំ  មានទីលំនៅភូមិទំនប់ទឹក ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ។ 

ឆ្លងតាមការបំភ្លឺរបស់ ឈ្មោះ អឿន សំអុល  ភេទប្រុស អាយុ៣៦ ឆ្នាំ ត្រូវជាប្អូនថ្លៃជីដូនមួយ មុខរបរធ្វើស្រែបានបំភ្លឺថា÷ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០និង០០ នាទី ខ្លួនបានបបួលឈ្មោះ ឈឿត ឆាយ ផឹកស្រាថ្នាំតែពីរនាក់ នៅពេលកំពុងផឹកអស់កន្លះលីត្រខ្លួនបានបបួលគ្នាទៅដាក់ម៉ងត្រីនៅចំណុចកើតហេតុខាងលើ ដោយខ្លួនបានអោយឈ្មោះ ឈឿត ឆាយ ឈរលើមាត់ប្រឡាយ ហើយខ្លួនបានហែលឆ្លងប្រឡាយទៅម្ខាងទៀត ពេលខ្លួនដើរបានប្រហែល១០ ម៉ែត្រ ក៏បានឮសម្លេងអ្វីមិនដឹងធ្លាក់ទឹក ខ្លួនមិនបានចាប់អារម្មណ៍ទេ ខ្លួនបានដើរទៅមុខបន្តប្រហែល០៥ម៉ែត្រ រួចស្រែកហៅឈ្មោះ ឈឿត ឆាយ ជាច្រើនដងតែមិនឮឆ្លើយ ពេលនោះខ្លួនក៏ដើរទៅរកមើល ខណៈនោះក៏ឃើញការ៉ុងដែលជារបស់ឈ្មោះ ឈឿត ឆាយ អណ្តែតក្នុងទឹក ឃើញដូចនោះខ្លួនបានជ្រមុជទឹករាវរកមើលតែរកមិនឃើញ ក៏បានស្រែកហៅគេដែលនៅក្បែរនោះឲ្យជួយរក ពេលនោះឈ្មោះ យ៉ាត ភេទប្រុស ដែលត្រូវជាក្មួយរបស់ខ្លួន បានមកជួយរក ក៏បានរកឃើញឈ្មោះ ឈឿត ឆាយ នៅបាតប្រឡាយហើយបាននាំគ្នាស្រង់ឡើងមកលើគោក ប៉ុន្តែឈ្មោះ ឈឿត ឆាយ បានស្លាប់បាត់ទៅហើយ ។

ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និង គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ក្រោយធ្វើការពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRN

 

About srn tv

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជាដៃគូមិនមែនត្រឹមតែផ្តល់ការគាំទ្រ និង ផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា

Leave a Reply

Your email address will not be published. Required fields are marked *