Breaking News

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ ការវិនិច្ឆ័យពីទិន្ននយ័ក្បាលដីជាលក្ខណៈប្រពន្ធ័

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ប្រារព្ធពិធីបិទផ្សាយជាសាធារណៈនូវឯកសារ ការវិនិច្ឆ័យពីទិន្ននយ័ក្បាលដីជាលក្ខណៈប្រពន្ធ័នៅ ភូមិ១ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានក្បាលដីចំនួន ៤៨៩ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារ ការវិនិច្ឆ័យជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិ១ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតិភាព លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានការចូលរួមពីលោកអភិបាលរងខេត្ត លោកចេងស្រុងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ អភិបាលរងស្រុក អធិការស្រុក អាវុធហត្ថស្រុក ភូមិបាលស្រុក មេឃុំទូទាំងស្រុកស្ទឹងហាវ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

      លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិ១ ភូមិ២ សូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា ជៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើតទំហំដី ឬប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពល់រដ្ឋដែលមានដីក្នុងភូមិមកពិនិត្យអោយបានគ្រប់ៗគ្នា។

លោកប្រធានមន្ទីរបន្តថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ១ ភូមិ២ នាពេលនេះគឺមានរយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃទី ១៥ ខែសីហាដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។

លោកបានបន្ថែមថា៖ ក្នុងរយៈពេល១៥ថ្ងៃនេះជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថាទិន្នន័យក្បាលដីរបស់បងប្អូន ពិតជាត្រឹមត្រូវដែរឬទេប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជាខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុភេទ ទំហំដីនិងប្រភេទទ្រព្យជាដើមនោះម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥ថ្ងៃនេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធទាំងអស់មិនអាចតវ៉ាបានទៀតឡើយ។ អាស្រ័យហេតុនេះក្រោយពេល១៥ ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ក្រុមការងារដែលប្រចាំការនៅទីនោះសូមធ្វើការសហការជាមួយអាជ្ញាធរដែនដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យ មកពិនិត្យទិន្នន័យក្បាលដីឲ្យបានគ្រប់ៗគ្នា។

         ថ្លែងក្នុងពិធីនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរការនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើឲ្យដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។

         លោកអភិបាលខេត្តព្រះសីហនុ បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវបង្ករលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការឲ្យបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីឲ្យការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីឲ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់៕ដោយ៖ ចៅ ឆេះ

 

 

Check Also

ឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

Leave a Reply

Your email address will not be published. Required fields are marked *