Breaking News

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា មិនអស់ចិត្តចំពោះការរកឃើញវីរុសកូវីដ-១៩ នៅលើសាច់ក្របី និងស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត

ភ្នំពេញ៖ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា មិនអស់ចិត្តចំពោះការរកឃើញវីរុសកូវីដ១៩ ទៅលើសាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជា និង បានស្នើឲ្យសុំធ្វើ តេស្តម្ដងទៀត ។ នេះបើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញផ្សាយកាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។

ស្ថានទូតឥណ្ឌា បានអះអាងថា សាច់ក្របី នេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមក ប្រទេសកម្ពុជា ។

មួយវិញទៀត សាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជា នៅខែកក្កដា ដែលគ្មានភ័ស្ដុតាង វិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត៣ខែ នោះទេ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា និង ជាប្រធានគណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើលិខិតមួយច្បាប់ជម្រាបជូន លោកប្រធានក្រុមហ៊ុន អើស្ការី អ៊ីនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក ដោយបញ្ជាក់ថា អនុលោមតាមប្រការ២នៃប្រកាសលេខ ៣០៤ សហវ.ប្រក ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ច មានភារកិច្ចចាត់វិធានការកម្ទេចចោលសាច់បង្កកនិងមុខទំនិញបង្កកផ្សេងទៀតដែលបានរកឃើញថាមានវីរុសកូវីដ១៩ ។ ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង ក្នុងនាមគណៈកម្មការចំពោះកិច្ច លោកបណ្ឌិត គុណ ញឹម បានស្នើលោកប្រធានក្រុមហ៊ុនចូលរួមជាមួយក្រុមការងារចម្រុះដើម្បីចាត់វិធានការ កម្ទេចចោលសាច់ក្របីបង្កកទុកក្នុងកុងតឺន័រទាំង២ទូ ដែលបានរកឃើញវីរុសកូវីដ១៩ តាមនីតិវិធីជាធរមាន នាពេលដ៏ខ្លីខាងមុខនេះ ។

មួយថ្ងៃក្រោយមក ពោលគឺ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក អើស្ការី ពិនសល់ឡេះ ប្រធានក្រុមហ៊ុន ហ៊ុន អើស្ការី អ៊ីនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក បានធ្វើលិខិតមួយច្បាប់ជម្រាបជូនលោកបណ្ឌិត គុណ ញឹម ដោយបានលើកឡើងថា «យើងខ្ញុំមិនមានការជំទាស់ហើយរីករាយនឹងចូលរួមសហការជានិច្ចក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ប៉ុន្តែយើងសុំសូមសំណូមពរឯកឧត្តមបណ្ឌិតមេត្តាពិនិត្យពិចារណានិងអនុគ្រោះដល់យកសំណាកនិងធ្វើតេស្តជាលើកចុងក្រោយដើម្បីឲ្យដឹងការពិតច្បាស់លាស់មួយកម្រិតទៀត» ។

យោងតាមលិខិតនេះ បានលើកឡើងទៀតថា ឆ្លៀតក្នុងឱកាសនេះ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនលោកបណ្ឌិត គុណ ញឹម ផងដែរថា ក្រុមហ៊ុនបាននាំចូលរួមជាមួយគ្នាចំនួន៣ទូ ពីក្រុមហ៊ុន HMA AGRO INDUSTRIES LTD ពីរោងចក្រតែមួយ និង មានការវេចខ្ចប់តែមួយ ហើយជាលទ្ធផល «អវិជ្ជមាន១ទូ»និង «២ទូវិជ្ជមានកូវីដ១៩» ។

អាស្រ័យហេតុនេះ លោកប្រធានក្រុមហ៊ុនសូមអនុញ្ញាតលោកបណ្ឌិត គុណ ញឹម មេត្តាពិនិត្យនិងជួយសម្រួលឲ្យគណៈកម្មការ ពិនិត្យម្ដងទៀតជាលើកចុងក្រោយដោយក្ដីអនុគ្រោះ ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *