ខេត្តកំពង់ស្ពឺ÷ដីព្រៃនៅខាងលិចទឹកធ្លាក់អូរគគីរ ត្រូវបានគេយកគ្រឿងចក្រមកវៃព្រៃនិងកាយព្រំធ្វើផ្លូវហ៊ំពាត់ដីបំណងយកធ្វើជាកម្មសិទ្ធិឯកជន សង្ស័យជាដីនៃឧទ្យានជាតិហើយប្រឈមនឹងការរលាយបាត់បង់ព្រោះតែការទន្រ្ទកាន់កាប់ជាឯកជនពីសំណាក់ពួកឈ្មួញអ្នកមានកំណាចពីសំណាក់មន្ត្រីធំៗ ដែលបានជួលប្រជាពលរដ្ឋឲ្យនៅចាំមើលដីនោះទៀតផង ។
សូមបញ្ជាក់ថា ក្រោយពីអង្គភាព អេស អរ អិន យើងខ្ញុំបានធ្វើការផ្សពផ្សាយនៅព័ត៌មាន ពាក់ព័ន្ធករណីដែលមានគ្រឿងចក្រមិនស្គាល់ឈ្មោះមិនស្គាល់ម្ចាស់ យកមកវ៉ៃព្រៃកាយប្រឡាយធ្វើផ្លូវហ៊ំពាត់យកដី សង្ស័យជាដីឧទ្យាននោះ ក៏ឃើញគេយកគ្រឿងចក្រនោះទុកនៅខាងក្រោយផ្ទះអ្នកលក់អីវ៉ាន់នៅជាប់ផ្លូវចូលកន្លែងទឹកធ្លាក់អូរគគីរយ៉ាងស្ងៀមស្ងាត់
ហើយអ្នកសារព័ត៌មានយើងក៏បានរាយការណ៍នឹងជម្រាបជូនតាមតេលេក្រាមទៅលោកប្រធានផមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺផងដែរ ក្រោពីលោកទទួលបានសេចក្តីរាយការភ្លាម ក្នុងនាមលោកជប្រធានមន្ទីរ លោកក៏បានសួរមក អនុប្រធានមន្ទីរ និងប្រធានដែនជុំរក សត្វព្រៃ ឧទ្យានជាតិគីរីរម្យនិងបូកគោផងដែរ បើតាមសេចក្តីរាយការ ឲ្យដឹងពីលោក ខន សុខុន ប្រធានដែនជុំរកសត្វព្រៃ ឧទ្យានជាតិគីរីរម្យ បានរាយការមកតាមសារសម្លេងតេលេក្រាមមកលោកអនុប្រធានមន្ទីរ ថាកាលនិងដំបូកឡើយមិនថ្នាក់ក្រសួងគាត់ឃើញគាត់ឃើញហើយគាត់ផ្ដល់ព័ត៌មានទៅលោកប្រធាននុងដល់ហើយក្រោយមកគាត់តេមកខ្ញុំតេទៅបងឯងទៅមើលគ្រឿងចក្រនិងហើយចាប់ឲ្យបាននោះ បន្ទាប់មកខ្ញុំមិនដឹកនាំកម្លាំងទៅផ្ទាល់ទៅចាប់ផ្ទាល់នោះ ចឹងមេគាត់ដឹងរឿងហើយករណីនិងករណីចាស់បង ) ។
ចំណែកលោក សួស សូផល់ អនុប្រធានមន្ទិរវិញក៏រាយការតាមសារសម្លេងតេលេក្រាម បានឲ្យដឹងថា (បាទគោរពជម្រាបជូនបងផងដែរ ទាក់ទងនិងសារព័ត៌មានដែរដែលចុះនៅខាងបូកគោនិង អូរគគីរនោះ តាមការសួរនាំរបស់មន្ត្រីយើង គឺរឿងនិងរឿងចាស់ ដែលកាលពីប៉ុន្មានអាទ្យិមុននេះមិនយើងថ្នាក់ដឹកនាំក្រសួង គាត់ឃើញការកាយដី នៅអូរគីរនោះដែលពាក់ព័នជាមួយ ពៅ នោះក៏មន្ត្រីយើងក៏ចាប់យកមកទុកនិងហើយធ្វើការកសាងសំណុមរឿងហើយក៏បញ្ជូនទៅមន្ទីរហើយអស់ដែល និងតាមការរាយការប្រធានការរិយាល័យបាទគោរពអរគុណបង) ហើយអ្នកសារព័ត៌មានយើងក៏បានជុំសួរទៅលោកប្រធានមន្ទីរ ដើម្បីចង់ដឹងច្បាស់ថាឈ្មោះពៅដែលយកគ្រឿងចក្រទៅវៃព្រៃ កាយប្រឡាយធ្វើផ្លូវហ៊ំព័តយកដីឧទ្យានជាតិនោះ និងដែលខាងក្រសួងបានឃើញនោះជា អ្នកណាមានតួរនាទីអ្វីដែរ លោកប្រធានមន្ទីរក៏បានផ្តល់ព័ត៌មានតាមតេលេក្រាមមកវិញយ៉ាងដូច្ឆេះថា សូមអរគុណហើយដែលយកចិត្តទុកដាក់ទៅលើលោក ឃាង វុធពៅ និងគាត់ជាអនុប្រធានការរិយាល័យឧទ្យានជាតិគីរីរម្យ ហើយលោកប្រធានបានផ្តល់ឯកសារមួយច្បាប់ដែលខ្លឹមសារដូច្ឆេះថា៖
ខ្ញុំបាតឈ្លោះ ឃាង វុធពៅ អាយុ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ២ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ សូមធ្វើកិច្ចសន្យាចំពោះមន្ទីរ បរិស្ថានខេត្តកំពង់ស្ពឺដូចខាងក្រោម បញ្ឈប់ការឈូសឆាយពង្រាបដីក្នុងទីតាំងអូរគគី រាល់ការសាងសង់តែលម្អ សោភ័ណភាពក្នុងទីតាំងអូរគគី ត្រូវសុំការអនុញ្ញាតច្បាប់ តាមរយៈមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទៅក្រសួងបរិស្ថាន ខ្ញុំបាទសូមសន្យា ចូលរួមថែរក្សា ការពារធនធានធម្មជាតិដែលមានស្រាប់ នៅក្នុងទីតាំងអូរគគី ក្នុងករណីខ្ញុំបាទនៅតែប្រព្រឹត្ត ពុំបានគោរពតាមលក្ខខណ្ឌណាមួយ ឬអនុវត្តផ្ទុយពីកិច្ចសន្យានេះ ខ្ញុំបាទព្រមទទួលខុសត្រូវចំពោះមុខច្បាប់ ក្រែងមិនពិតខ្ញុំបាទសូមផ្តិតមេដៃ ទុកជាភស្តុតាងកំពង់ស្ពឺ ថ្ងៃទី១ខែកក្កដាឆ្នាំ២០២១ ស្នាមមេដៃ ឃាង វុធពៅ ។
ពាក់ព័ទ្ធនិងដីព្រៃឧទ្យានជាតិត្រូវបានគេយកគ្រឿងចក្រទៅវៃព្រៃកាយប្រឡាយធ្វើផ្លូវហ៊ំព័ទ្ធកាប់ឆ្កាដុតរុករានទន្ទ្រានយកដីឧទ្យានជាតិ និងការផ្ទល់ព័ត៌មានរួមទាំងឯកសារពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលមានការជាប់ពាក់ព័ទ្ធ ទៅនិងលោក ឃាង វុធពៅ អនុប្រធានការរិយាល័យ ឧទ្យានជាតិគីរីរម្យនោះ អង្គភាពអ្នកសារព័ត៌យើងក៏ បានសការបកស្រាយបំភ្លឺពីលោក ឃាង វុធពៅ តាមតេលេក្រាមផងដែរ ហើយលោក ឃាង វុធពៅ ក៏បានឆ្លើយបំភ្លឺមកកាន់ អ្នកសារព័ត៌មានយើងយ៉ាងដូច្ឆេះថា (សូម មើលក្នុងកិច្ចសន្យា គឺធ្វើក្នុងចំនុចក្នុងអូរគគីរ មិនមែនធ្វើក្រៅបរិវេនអូរគគីរទេ រឿងធ្វើខាងក្រៅមិនមានពាក់ព័ទ្ធទេ ខ្ញុំមិនហាមមិនឲ្យចុះទេតែសុំឲ្យមានការជាក់លាក់ជាមុនសិនមុននិងចុះ ពាក់ព័ន្ធករណីនៅអូរគគីរថ្ងៃមុននោះគឺវាពិតជាពាក់ព័ន្ធជាមួយខ្ញុំមែននៅក្នុងអូរគគីរដូចជាកន្លែងទីតាំងដែលខ្ញុំបានគ្រប់គ្រងនៅទីនេះក៏ប៉ន្តែពាក់ព័ន្ធអាកន្លែងចុះផ្សាយនោះគឺមិនមានការពាក់ព័ជាមួយបងទេចឹងហើយសូមញ៉ែករឿងទាំងពីនេះឲ្យបានច្បាស់លាស់ហើយករណីនេះបើសិនជាមានការអើស្រាវជ្រាវទាំងអ្នកផ្តល់ព័ត៌មានឲ្យមិនមានភាពជាក់លាក់មិនពិតប្រាកដនោះក៏វាមានបញ្ហាដែរ ហើយព្រោះគេហៅថាមន្ត្រីរាជការឬអ្នកសារព័ត៌មានត្រូវគោរពទៅលើ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាននិងការផ្តល់ជូនព័ត៌មានឲ្យមានភាពជាក់លាក់ច្បាស់លាស់ទៅតាមសួរនិមួយៗចំនុចៗហើយបើសិនឲ្យមកពាស់វាលពាស់កាលចឹងបាននៃថា
វាធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដទៃពីព្រោះនៅក្នុងអូរគគីរហេតុអីបានជាធ្វើកិច្ចសន្យាដោយសារទំហ៊ំខូចខាតជាក់ស្តែងនុងវាតូចហើយក៏វាមិនបានយកទៅវៃព្រៃឬមួយក៏វាតទីដីព្រៃទេគ្រាន់តែយកមកពង្រៀបទីតាំងដីដែលមានទំហ៊ំដូចជាមិនលើសពី២០ម៉ែតបួនជ្រុងទេប្អូនដឹងហើយប៉ុណ្ណាគ្រាន់តែដៃអាអិចវិលជុំវិញខ្លួននុងវាគ្រប់គ្រាន់ហើយ។
សូមបញ្ជាក់ថាមុនអង្គភាពយើងធ្វើការចុះផ្សាយ ពីករណីមានគ្រឿងចក្រវៃព្រៃកាយប្រឡាយធ្វើផ្លូលហ៊ំព័ទ្ធយកឧទ្យានជាតិបំណង់យកធ្វើជាកម្មសិទ្ទិឯកជនពីសំណាក់អ្នកមានលុយមានអំណាចដែលជាមន្រ្តីធំៗនោះអ្នកសារព័ត៌មានយើងក៏បានសួរទៅលោកប្រធានស្នាក់ការរង ព្រះមុនីវង្សបូកគោពេជ្រនិល ពាក់ព័ន្ធនឹងករណីខាងលើលោកបានដឹងឬទេ ហ្នឹងអ្នកសារព័ត៌មានយើងក៏បានសុំព័ត៌មានពីលោកផងដែរក៏បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងតាមតេលេក្រាមវិញថា ៖
អាឡូវនិងនៅវៃបន្តនិងមែន បើកាលពីមុនប្អូនទៅថតទៅអីហើយក៏មានការបង្ហោះអីនិងបង ពៅ គាត់ចេញមុខទៅមក្សាហើយតើហីថាគាត់ឈប់ហើយហី ឡូវនៅធ្វើបន្តនិងមែនប្អូន ដោយសារមួយរយ:និងឃើញស្រាប់ហើយកម្លាំងពួកខ្ញុំដកទៅលើអស់អាលីងធ្វើការនៅចំការតែ នៅសល់ម្នាក់ៗនៅនិងក៏គាត់មិនរុងទៅដែលព្រោះនិកឃើញថាអើយគាត់ទើបឈប់ គាត់ប្រាប់ថាគាត់ឈប់ហើយធ្វើព្រំមុននិងបងពៅគាត់ថាបស់គាត់ធ្វើព្រំអីចឹងទៅណាតែមិនបានបញ្ជាក់ប្រាប់ចំថាបងពៅនោះជាអ្ននណានិងមានតួរនាទីជាអ្វីនោះទេ។
ហេតុដូច្ឆេះដែលមហាជន ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានក៏សូមសំណូមពរនោះ៖
ទី១ សូមឲ្យលោកប្រធានស្នាក់រងពិជ្យនិល បញ្ជាក់ប្រាប់ឲ្យមកថា បង ពៅ ម្ចាស់ដីយកគ្រឿងទៅវៃព្រៃធ្វើព្រំដីនោះជាអ្នកណាហើយធ្វើការអីមានតួរនាទីជាអ្វី បានលោកហៅ បង ពៅៗ គួរឲ្យខ្លាចគោរពខ្លាំងម្លេះ។
ទី២ស្មើសុំឲ្យលោក ខន សុខុន ប្រធានការរិយាល័យដែលជុំរកសត្វព្រៃនៃឧទ្យានជាតិគីរីរម្យ និងបូកគោ មេត្តាបង្ហាញវត្ថុតាងជាសាធារណ:នៅគ្រឿងចក្រដែលលោកបានដឹងនាំកម្លាំងចុះបង្ក្រាបហើយបានកសាងសំណុមរឿងបញ្ជូនទៅមន្ទីរនោះ ថាតើជាប្រភេទគ្រឿងចក្រអ្វី មានពណ៌អ្វី រក្សាទុកនៅកន្លែងណា ដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយនិងរូបភាពដែលអ្នកសារព័ត៌មានចុះទៅថតផ្តិតយករូបភាពគ្រឿងចក្រធ្វើសកម្មភាពវៃព្រៃកាយប្រឡាយធ្វើផ្លូវហ៊ំព័ទ្ធយកដីឧទ្យានជាតិមកចុះផ្សាយកន្លងមកនោះតើវាជាគ្រឿងចក្រឬក៏ដូចគ្នាឬក៏ខុសគ្នា នោះការពិតនិងលាត់ត្រដាងហើយថាអ្នកណាជាម្ចាស់គ្រឿងចក្រ និងអ្នកណាខ្លះដែលជាប់និងដឹងការពិតហើយ។
បើសិនជាគ្រឿងចក្រនោះតែដូចគ្នាមែនចឹងបាននៃថា អ្នកយមគ្រឿងទៅធ្វើនោះគឺជាមនុស្សតែមួយទេដែលដុតឈូសឆាយកាប់ឆ្ការុករានទន្រ្ទានយកដីរដ្ឋនោះ ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅមានការរិះគន់យ៉ាងខ្លាំងទៅលើលោកអ្នកមានលុយមានអំណាច ដែលមានតួរនាទីធំៗទៀត បែរជានាំគ្នាមករំលោភបំពាន់ កេងប្រវ័ញ្ញយកសម្បត្តិធនធានធម្មជាតិរបស់រដ្ឋយ៉ាងដូច្នេះទៅវិញពិតជាកន្ទេលធំបន្លំដេកមែនប្រជាពលរដ្ឋបានលើកឡើងថាកាលមិនទាន់មាននៅពិចនិលព្រៃឈើតូចធំនៅអមសងខាងផ្លូវនៃជើងៗភ្នំក៏ដូចជានៅក្នុងជ្រោះខាងក្រោមលោកយាយម៉ៅគឺនៅព្រៃឈើខៀវស្រង៉ាត់តែចាប់តាំងពីដាក់ស្នាក់ការនៅពិចនិល
មក គេក៏សង្កេតឃើញថា ដីព្រៃភ្នំនៃដីឧទ្យានជាតិទាំងខាងជើងផ្លូវនិងខាងត្បូងផ្លូវចុះពីលោកយាយម៉ៅពិចនិលមកជាពិសេសនៅក្រោមជ្រោះលោកយាយម៉ៅ បានរងនៅការកាប់ឆ្កាដុតរុករានទន្រ្ទានក្លាយជាវាលល្វឹងល្វើយ នៅខាងក្រោមភអស់ទៅហើយ តើលោកណាជាប្រធានស្នាក់ការនៅទីនោះ។
អ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ក៏សូមថ្លែងអំណអរគុណចំពោះទៅដល់លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងឯកឧត្តមទេសរដ្ឋមន្ត្រី សាយសំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ដែលមានវិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ក្នុងទបស្កាត់រាល់ការរុករានរំលោភយកដីព្រៃរបស់រដ្ឋក្នុងតំបន់ការពារធម្មជាតិ នាពេលលោកឡើងមកកាន់ជាប្រធានមន្ទ្ទីរ បរិស្ថានខេត្តកំ ពង់ស្ពឺ ក្នុងរយ:ដ៏ខ្លីសោះតែសម្រេចបាន សមិតផលការងារធំៗគួរឱ្យកោតសរសើរក្នុងស្នាដៃរបស់លោកក៏ដូចជាមន្ត្រីឧទ្យាននុរក្សទាំងអស់ដែលក្រោមឱវាទរបស់លោក ៕ SRN