Breaking News

អាជ្ញាធរសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យដឹងថាមានឆ្នោតយួនដែលមានសញ្ញាសម្គាល់T88 កំពុងដំណើរការនៅរបងបុរីហុងឡាយឬទេ?

(ភ្នំពេញ)៖ ល្បែងឆ្នោតយួនដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់សុទ្ធតែដឹងថាល្បែងខុសច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានោះបាននឹងកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងដែលមានមេកើយត្រឹមត្រូវហើយម្សិលមិញនេះបានក្លាយជាទំនាស់រវាងអ្នកចាក់និងអ្នកកត់កន្ទុយលេខនៅទីតាំងមួយកន្លែងជាប់របងបុរីហុងឡាយក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ។អ្នកកត់កន្ទុយលេខនិយាយថាខ្លួនមិនខ្វល់រឿងខុស ច្បាប់ឬមិនខុសច្បាប់អ្វីទេព្រោះមានមេកើយត្រឹមត្រូវ។

កាលពីថ្ងៃទី 13 ខែសីហាឆ្នាំ 2022 ទំនាស់រវាងអ្នកចាក់កន្ទុយលេខនិងអ្នកកត់ឆ្នោតបានកើតឡើងនៅទីតាំងកត់កន្ទុយលេខមួយកន្លែងដែលមានសញ្ញាសម្គាល់T88ស្ថិតនៅជាប់របងបូរីហុងឡាយក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជ ធានីភ្នំពេញ ។ ទំនាស់នេះបានបង្ហាញឲ្យឃើញថាអ្នកកត់កន្ទុយលេខឬឆ្នោតយួនខុសច្បាប់នេះមិនខ្លាច រអាសមត្ថកិច្ចនោះឡើយ។ ការដែលអ្នកកត់កន្ទុយលេខឬកូនកញ្ច្រែងមិនខ្លាចរអាអាជ្ញាធរមានសមត្ថកិច្ចសង្កាត់ខណ្ឌ,ប៉ុស្តិ៍និងអធិការនគរបាលខណ្ឌនោះក៏ព្រោះតែអ្នកកត់កន្ទុយលេខនោះអះអាងថា

ការរកស៊ី(កត់ឆ្នោតយួនដែលមានសញ្ញាសម្គាល់T88) របស់គាត់ មានមេកោយត្រឹមត្រូវ។

គេសង្កេតឃើញថាសព្វថ្ងៃនេះបទល្មើសនៅក្នុងសង្គមជាពិសេសករណីចោរឆក់បានកើតឡើងព្រោងព្រាតគួរឱ្យព្រួយបារម្ភជាទីបំផុត។ មិនថាកណ្ដាលរាជធានីឬនៅជាយរាជធានីនោះទេ សេចក្តីរាយការណ៍អំពីករណីចោរ ឆក់បានកើតឡើងជារៀងរាល់ថ្ងៃ។ ចំណែកនៃចំណុចអសកម្មទាំងនេះកើតឡើងដោយសារតែកន្ទុយលេខខុសច្បាប់នេះដែរ។ ជាក់ស្ដែងករណីខាងលើអាជ្ញាធរខណ្ឌសង្កាត់ចោមចៅទី១ដូចជាប៉ុស្តិ៍ចោមចៅទី១ត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា សង្ស័យត្រូវជាមួយពួកអ្នកកត់ឆ្នោតព្រោះតែលាភសក្ការៈដាក់ខែហើយមើលទៅទើបមិនបង្ក្រាប។

ករណីខាងលើជាឧទាហរណ៍មួយបង្ហាញឲ្យឃើញថាពួកអ្នកកត់ឆ្នោតយួនខុសច្បាប់ប្រទេសនេះកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងដោយមិនញញើតនោះឡើយ។ មុនៗគេកត់ឆ្នោតយួនដោយលាក់បាំងពីភ្នែកសមត្ថកិច្ច  តែឥឡូវនេះគឺអ្នកកត់ឆ្នោតយួនជាចំហរហូតក្លាយជាទំនាស់ ផ្អើលសមត្ថកិច្ចទៀតផង។ ហួសចិត្តជាងនេះទៀតនោះបើទោះបីជាដឹងថា ទំនាស់នេះកើតចេញពីសកម្មភាពល្មើសច្បាប់ក៏ដោយក៏អាជ្ញាធរមិនអាចចាប់ឬបង្ក្រាបបាននោះឡើយ។

ករណីខាងលើនេះជាមួយអង្គភាព អែស អរ អិន នៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០២២នេះនាយនគរបាលប៉ុស្តិ៍ចោមចៅទីមួយមិនអាចសុំការពន្យល់បានទេដោយលោកប្រាប់ថាជាប់ប្រជុំ។ ដោយឡែកលោកម៉ន វុធីអធិការខណ្ឌពោធិ៍សែនជ័យក៏មិនអាចទំនាក់ទំនងបានដែដោយទូរស័ព្ទមិនចូល៕ដោយ៖ សិរី នាគ

Check Also

ស្នងការ​ខេត្តកណ្តាល បំភ្លឺ ករណី​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ឈ្លោះ​គ្នា​រឿង​ចាប​ចៀន ប្តឹង​ទារ​សំណង​៥​ពាន់​ដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *