Breaking News

នេះជាលើកទី២ហើយដែលរថយន្តដឹកខ្សាច់បើកឡើងទួលមិនរួចបានរអិលថយក្រោយបុកផ្ទះល្វែង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តដឹកខ្សាច់ជចង្កូតស្តាំមួយគ្រឿងបានបើកឡើងចំណោតមិនរួចខណ:ដឹកខ្សាច់ធ្ងន់ពេកបានថយក្រោយបណ្ដាលឲ្យបុកផ្ទះល្វែងមួយកន្លែងរងការខូចខាតយ៉ាងដំណំ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ០០ នាទីរសៀល ថ្ងៃទី ១៦ ខែសីហាឆ្នាំ២០២២ស្ថិតនៅចំណុចផ្លូវបេតុង មួយកន្លែងជាប់នឹងផ្លូវ ៣៧១ ភូមិត្នោតជ្រុំ ២សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

 យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដចង្កូតស្ដាំមួយគ្រឿងខាងលើ បានបើកបរចុះពីផ្លូវ៣៧១ បត់ចូលតាមបណ្ដោយផ្លូវបេតុងដើម្បីចូលទៅដឹកខ្សាច់នៅការដ្ឋានលក់ខ្សាច់មួយកន្លែងខាងលើ ក្រោយពេលជោកខ្សាច់ ដាក់លើរថយន្តរួចរាល់ហើយនោះ អ្នកបើកបរបានបើកឡើងចំណោតមកផ្លូវ៣៧១វិញ ក្នុងទិសដៅពីជើងទៅត្បូង ខណៈរថយន្តបើកឡើងជិតដល់ពាក់កណ្ដាលផ្លូវ បានរអិលថយក្រោយបណ្ដាលឲ្យបុកផ្ទះល្វែងបាក់ទ្វារដែកនិងធ្នឹមខាងក្នុងរងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះអ្នកបើកបររថយន្ត បានព្យាយាមបើករថយន្តចេញពីកន្លែងកើតហេតុចូលក្នុងការដ្ឋានលក់ខ្សាច់វិញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី ២សហការជាមួយនឹងកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ថាននគរបាលខណ្ឌមានជ័យ បានចុះមកដល់ទីតាំងកើតហេតុខាងលើ ដើម្បីឱ្យភាគីខាងរថយន្ត និងម្ចាស់ផ្ទះដែលរងការខូចខាតខាងលើធ្វើការចរចាគ្នា ដោយខាងភាគីរថយន្ដ សុខចិត្តសងថ្លៃជួសជុលផ្ទះល្វែងខាងលើដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។

គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលរថយន្តដឹកខ្សាច់ចេញពីការដ្ឋានខាងលើរអិលថយក្រោយបុកអ្នកជិះម៉ូតូបណ្តាលឲ្យរងររបួសយ៉ាងធ្ងន់ធ្ងរចំនួន២នាក់ហើយលើកនេះរងការខូចខាតផ្ទះល្វែងអស់១ល្វែងផ្នែកខាងមុខយ៉ាងដំណំ៕ដោយ៖ សិរី នាគ

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *