ព្រះសីហនុ៖ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អញ្ជើញចូលរួមកិច្ច ប្រជុំរវាងគណ:កម្មការទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសមាជិកាក្រុមប្រឹក្សារាជធានីខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកគណ: កម្មការទទួលបន្ទុកស្ត្រីនិងកុមារប្រធាន គ.ក.ស.ក រាជធានី ខេត្ត២៥ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានសរុប ១៣៨នាក់។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមស្វាគមន៍កិច្ចប្រជុំរវាងគណៈកម្មការទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារជាមួយសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត។ យោងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា៣៩ និងមាត្រា៤២បានកំណត់ថា គោលបំណងសម្រាប់អភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាផ្តោតទៅលើតម្រូវការអភិវឌ្ឍសំខាន់ៗជាអាទិ៍ការកាត់បន្ថយភាពក្រីក្រនិងការឆ្លើយតបទៅតម្រូវការផ្សេងៗរបស់ស្ត្រី -បុរស យុវវ័យ- កុមារ ក្រុមជនងាយរងគ្រោះរួមទាំងជនក្រីក្រ ជន ជាតិដើមភាគតិច ហើយក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ (គ.ក.ស.ក) មានសិទ្ធិផ្ដល់យោបល់និងលើកអនុ សាសន៍ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តនិងគណៈកម្មាធិការដទៃទៀត លើបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័របញ្ហាស្ដ្រី យុវវ័យ និងកុមារ ដែលស្ថិតនៅក្នុងអំណាចមុខងារនិងភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត ជាក់ស្តែងគណៈកម្មាធិការពិ គ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត បានធ្វើសកម្មភាពលេចធ្លោជាអាទិដូចជា៖ -បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភាគ សម្ភារ និងថវិកាឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្រ្តីមេម៉ាយគ្មានទីពឹង ជនរងគ្រោះដោយគ្រោះធម្មជាតិនិងហានិភ័យផ្សេងៗ គ្រួសារផ្ទុកមេរោគអេដស៍ កុមារកំព្រា ទុរគតជន ជនអាណាថា ជនមានពិការភាព និងជនងាយរងគ្រោះនៅតាមក្រុង-ស្រុកទាំង២៥ រាជធានី/ខេត្ត។ -ចូលរួមអប់រំ ផ្សព្វផ្សាយទប់ស្តាត់លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរផ្លូវភេទ ការជួញដូរកេងប្រវញ្ច័កម្លាំងពលកម្មលើស្រ្តី និងកុមារ។ -ចូលរួមជម្រុញ ការផ្តល់សេវាសុខាភិបាលរួមមាន ការពិនិត្យផ្ទៃពោះ សេវាសម្រាលកូន (ដោយធម្មជាតិ និងវះកាត់) ការពិនិត្យនិងព្យាបាលជំងឺកាមរោគ ការផ្តល់ថ្នំាពន្យាជំងឺអេដស៍ ផ្តល់ថ្នាំគ្រាប់ជីវជាតិ A និងការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ។ល។ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត បានអនុវត្តផ្ទាល់លើសកម្មភាពសេវាសង្គមមូលដ្ឋានរួមមាន៖ ការងារអប់រំមត្តេយ្យសហគមន៍ ការងារសុខភាពសាធារណៈ អាហារូបត្ថម្ភ គោលនយោបាយគាំពារសង្គម ទឹកស្អាត សមភាពយេនឌ័រជាដើម ។
ឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត សមាគមជាតិក្រុមប្រឹក្សារាជ ធានី ខេត្ត មានប្រ សាសន៍បើកកិច្ច ប្រជុំថា សមាគមជាតិក្រុមប្រឹក្សារាជ ធានី ខេត្ត បានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ក្នុងគោលបំណងលើក កម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត។ សមាគមជាតិនៅឆ្នាំ២០១៧ បង្កើតគណៈ កម្មការចំនួនបី
ទី១./គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព។
ទី២./ គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ។ ទី៣.គណៈកម្មការទំនាក់ទំនងសាធារណៈដែលមានតួនាទីភារកិច្ចឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារចែករំលែកបទពិសោធន៍ល្អៗ និងលើកឡើងពីបញ្ហាប្រឈម ដើម្បីកំណត់ជាអនុសាសន៍សម្រាប់ស្វែងរកដំណោះស្រាយ និងការអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធនិងរៀបចំទស្សនកិច្ចសម្រាប់អ្នកចូលរួមស្វែងយល់អំពីកិច្ចការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។ គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តីនិងកុមារ បង្កើតឡើងក្នុងគោលបំណងផ្តល់យោបល់ និងជួយការងារបច្ចេកទេសពាក់ព័ន្ធនឹងការងារស្រ្តីនិងកុមារ របស់សមាគមជាតិក្រុមប្រឹក្សារាជ ធានី ខេត្ត។
គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ មានសិទ្ធិផ្តល់យោបល់និងលើកអនុ សាសន៍ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាលើបញ្ហាពាក់ព័ន្ធនឹងសមាភាពយេនឌ័រ បញ្ហាស្រ្តីនិងកុមារនៅក្នុងអំណាចមុខងារនិងភារកិច្ចរបស់ក្រុមប្រឹក្សា(មាត្រា ១២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)។ “ការលើកកម្ពស់ស្រ្តីក្នុងវិស័យនយោបាយ និងមុខងារសា ធារណៈ” គឺជាអាទិភាពមួយក្នុង ចំណោមអាទិភាពនានា ដែលរាជ រដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់ដើម្បីជម្រុញការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅកម្ពុជា៕ដោយ៖ ចៅ ឆេះ