Breaking News

WHO៖ មិនទាន់ដល់ពេលដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វាជាទ្រង់ទ្រាយធំឡើយ

ក្រុមអ្នកឯកទេសទទួលបន្ទុក ទប់ស្កាត់ជំងឺអុតស្វា របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា មិនទាន់ដល់ពេលដែលត្រូវ ចាក់វ៉ាក់សាំងបង្កាជំងឺអុតស្វាជាទ្រង់ទ្រាយធំនោះឡើយ។

នៅថ្ងៃទី ១៥ខែសីហា បណ្ឌិត Rosamund Lewis អ្នកឯកទេសទទួលបន្ទុក ទប់ស្កាត់ជំងឺអុតស្វា របស់អង្គការសុខភាពពិភពលោក​ បានលើកឡើងថា មិនទាន់ដល់ពេលចាំបាច់ដែលត្រូវ ចាក់វ៉ាក់សាំង បង្ការជំងឺអុតស្វាទ្រង់ទ្រាយធំនោះឡើយ។

នៅពេលនេះប្រទេសដែលមានករណីកើតជំងឺអុតស្វាច្រើនជាងគេ គឺ អាមេរិក​។ តាមតួលេខថ្មីបំផុតរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក​(CDC) បានឲ្យដឹងថា នៅទូទាំងអាមេរិក មានករណីកើតជំងឺអុតស្វា កើនឡើងដល់ទៅជាង​១១.១៧៧នាក់ ។ រដ្ឋញូវយ៉ក មានករណីកើតជំងឺអុតស្វាច្រើនជាងគេ គឺមាន ជិត ៣០០០នាក់។ បន្ទាប់មកគឺរដ្ឋ កាលីហ្វ័រនីញ៉ា មានជិត​២០០០នាក់… ។

តាមការប្រកាសរបស់​(CDC) ករណីកើតជំងឺអុតស្វាដំបូងគេបង្អស់នៅអាមេរិក គឺនៅថ្ងៃទី ១៨ខែឧសភា ហើយក៏មានការឆ្លងជាបន្តបន្ទាប់មក ។ គេហទំព័រ Politico បានផ្សាយថា មានផលលំបាកជាច្រើន ក្នុងការទប់ស្កាត់ការឆ្លងជំងឺអុតស្វា ដោយសារតែការធ្វើតេស្តមិនបានទូលំទូលាយ ​និងការចែកចាយវ៉ាក់សំាង យឺតយ៉ាវ​។ តាមសារព័ត៌មានខាងលើ អាចនឹងមានការយឺតយ៉ាវ ក្នុងការទប់ស្កាត់ជំងឺអុតស្វា នៅអាមេរិក ។

នៅថ្ងៃទី ២៣ខែកក្កដា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុកជំងឺអុតស្វាគឺជាស្ថានភាពអាសន្នសុខាភិបាលនៅលើពិភពលោក ។ នេះជាការប្រកាសអាសន្នខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោកចាប់តាំងពីការផ្ទុះជំងឺអុតស្វា​។

មកទល់ពេលនេះជំងឺអុតស្វា បានឆ្លងរាលដាល ដល់ ៨៩ប្រទេសជុំវិញពិភពលោក ដោយមានអ្នកជំងឺជិត​៣២ពាន់នាក់ និងស្លាប់ ១២នាក់ ។ អឺរ៉ុបនិងអាមេរិក គឺជាតំបន់មានករណីឆ្លងកូវីដ​១៩ ខ្ពស់ជាងគេ​៕

About srn tv

Check Also

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី៖ កម្ពុជា ក្រោមការដឹកនាំប្រកបដោយ​ចក្ខុវិស័យ​របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន

Leave a Reply

Your email address will not be published. Required fields are marked *