Breaking News

អុញនោះ! បាត់សមត្ងកិច្ចខណ្ឌមានជ័យទៅណាអស់ហើយអ្នកដំណើរជាច្រើននាក់រអ៊ូរទាំ ខណ:កកស្ទះចរាចរណ៍ជិតកន្លះម៉ោង

ភ្នំពេញ៖ អ្នកដំណើរជាច្រើននាក់រអ៊ូរទាំពេលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវ២១៧ច្រមុះជ្រូកស្ទឹងមានជ័យ ដោយមានគ្រោះថ្នាក់ចរាចរណ៏មួយរវាងម៉ូតូសណ្តោងរ៉ីម៉កនិងម៉ូតូសេ១២៥ បានបុកគ្នារងការខូចខាតនិងម្ចាស់ម៉ូតូរងរបួសស្រាល  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍និងបង្កឲ្យកកស្ទះចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២  ស្ថិតនៅចំនុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយមិត្តភ័ក្រ ២នាក់ទៀតបានបើកម៉ូតូសណ្តោងរ៉ីម៉កដឹកប្រអប់ស្នោចេញពីក្រុមហ៊ុនម្តុំទីតាំងកើតហេតុខាងលើដោយធ្វើដំណើរពីទិសដៅពីត្បូងមកជើងឆ្លងមកច្រមុះជ្រូក ស្របពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាក់ផ្លាកលេខបាត់ដំបង1AQ-8889 ធ្វើដំណើរពីទិសដៅពីលិចទៅកើតបានបុកចំពាក់កណ្តាលម៉ូតូសណ្តោងរ៉ីម៉កបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសរយាស់ដៃខាងឆ្វេងនិងជង្គង់ខាងឆ្វេង ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខ ដោយភាគីទាំងសងខាងបានប្រកែកវែកញែករកត្រូវរៀងៗខ្លួនដោយទុករ៉ីម៉កនិងម៉ូតូចំកណ្តាលផ្លូវជិតកន្លះម៉ោង បង្កឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរយ៉ាងខ្លាំងដោយពុំឃើញមានសមត្ថកិច្ចណាម្នាក់ចុះ ទៅសម្របសម្រួល នៅទីតាំងកើតហេតុនោះទេ នៅទីបញ្ចប់ខាងភាគីម៉ូតូសណ្តោងរ៉ីម៉កសុខចិត្តសងថ្លៃជួសជុលដល់ម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕SRN

 

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *