Breaking News

ឆេះព្រៃរាលដាលទ្រង់ទ្រាយធំនៅ អាលហ្សេរី ស្លាប់និងរបួសជាច្រើន

មន្ត្រីអាលហ្សេរី នៅថ្ងៃទី ១៧ខែសីហា បានផ្សាយថា ភ្លើងឆេះព្រៃ បានរាលដាលទ្រង់ទ្រាយធំនៅក្នុងខេត្តចំនួន​១៤នៅភាគខាងជើងប្រទេសនេះ បណ្តាលឲ្យមនុស្ស ២៦នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាលហ្សេរី លោក Kamel Beldjoud បានប្រកាសថា មានមនុស្ស២៦នាក់ស្លាប់ ក្នុងភ្លើងឆេះព្រៃ នៅក្នុងខេត្តចំនួនពីរ គឺ ខេត្ត​ Sétif និង El Tarf ភាគឦសាន្តនៃប្រទេសនេះ ជាប់ព្រំដែនប្រទេសទុយណេស៊ី ។ ក្រៅពីអ្នកស្លាប់នៅមានមនុស្សជាច្រើន រងរបួសដោយការរលាកភ្លើង។

កន្លងមក ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា មានមនុស្ស ៤នាក់ត្រូវរលាកភ្លើង  និង ៤១នាក់ធប់ដង្ហើម​ ស្ថិតនៅក្នុងតំបន់ Souk Ahras​ ជាស្រុកមួយជាប់ព្រំដែនទុយណេស៊ី។ ពលរដ្ឋនៅក្នុងស្រុកនេះ បានសម្រេចចាកចេញពីផ្ទះសម្បែង​ទៅកាន់​តំបន់សុវត្ថិភាព។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានផ្សាយថា មាន៣៥០គ្រួសារបានចាកចេញពីផ្ទុះនៅក្នុងតំបន់​Souk Ahras ទៅកាន់តំបន់សុវត្ថិភាព ក្នុងពេលដែលកម្លាំងសន្តិសុខបានសម្រេចបិទផ្លូវចេញចូលក្នុងរំបន់នេះ។

តាមក្រុមសន្តិសុខនៃប្រទេសអាលហ្សេរី បានឲ្យដឹងថា មានអណ្តាតភ្លើងឆាប់ឆេះ​៣៩កន្លែង ក្នុងខេត្តចំនួន​១៤ នៅក្នុងប្រទេសអាលហ្សេរី។ នៅក្នុងខេត្ត El Tarf មានភ្លើងឆេះព្រៃច្រើនជាងគេបំផុត  ដោយមាន១៦កន្លែង ក្នុងនោះមានច្រើនកន្លែងមិនទាន់គ្រប់គ្រងបាននៅឡើយ។ នៅក្នុងខេត្តនេះមានពលរដ្ឋប្រមាណ ៥០នាក់ចូលទៅកាន់មន្ទីរពេទ្យ ។

គិតចាប់តាំងពីដើមខែសីហាមកទល់ពេលនេះ មានអណ្តាតភ្លើងឆាប់ឆេះព្រៃឈើ១០៦កន្លែងនៅក្នុងប្រទេសអាលហ្សេរី  បំផ្លាញព្រៃឈើជាង​៨០០ហិត្តា​និង ១៨០០ហិត្តា វាលស្មៅ​ ក្នុងនោះមានអណ្តាតភ្លើងឆាប់ឆេះមួយកន្លែងបង្កឡើងដោយមនុស្ស៕

 

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *