Breaking News

អាកាសយានដ្ឋានទីក្រុងឌូបៃ កាន់តែមមាញឹកត្រៀមលក្ខណៈសម្រាប់ការប្រកួត World Cup

អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម ​(UAE)​បានចាប់ផ្តើមគម្រោង ដើម្បីបង្កើនលក្ខណៈងាយស្រួលសម្រាប់អ្នកដំណើរចូលមកតាមអាកាសយានដ្ឋានប្រទេសនេះ ដើម្បី ក្នុងរយៈពេលនៃការប្រកួតបាលទាត់ពិភពលោក (World Cup) នៅក្នុងប្រទេសកាតា ចាប់ពីថ្ងៃទី ២០ខែវិច្ឆិកា ដល់ថ្ងៃទី​១៨ខែធ្នូ ឆ្នាំ​២០២២។

អគ្គនាយកអាកាសយានដ្ឋាន​ទីក្រុងឌូបៃលោក Paul Griffiths បានឲ្យដឹងថា ជាមួយនឹងមោទនភាពដែលប្រទេសកាតារបានក្លាយទៅជាប្រទេសនៅតំបន់ជម្ឈឹមបូព៌ាដំបូង​ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាត់ទាត់ពិភពលោក​។ អ្នកដំណើរអាច បំពេញបែបបទ“check-in” អនឡាញ​អាចជួយដល់ ការចេញចូលបានឆាប់រហ័ស​។

នៅមុនការឆ្លងកូវីដ ១៩​ ទីក្រុង​ឌូបៃជាអាកាសយានដ្ឋានអន្តរជាតិ ដែលមមាញឹមបំផុតនៅលើពិភពលោក​ ។ នៅពេលនេះលោក Paul Griffithsសង្ឃឹមថា ព្រឹត្តិការណ៍ប្រកួតបាលទាត់ពិភពលោកនេះនឹងអូសទាញអ្នកដំណើរកាន់តែច្រើនមកកាន់អាកាសយានដ្ឋាននេះ​។ ដើម្បីបម្រើការធ្វើដំណើរចុះឡើងងាយស្រួល អាកាសយានដ្ឋាន នឹងបង្កើនជើងហោះហើរ ពីទីក្រុង ឌូបៃ ទៅកាន់ទីក្រុង ដូហា ប្រទេសកាតារ ។

នៅក្នុងរយៈពេលពាក់កណ្តាលឆ្នាំ​២០២២ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ បានទទួលស្វាគមន៍អ្នកដំណើរ ២៧,៨លាននាក់ កើនឡើង​១៦០% បើប្រៀបធៀបដំណាក់កាលដូចគ្នា​ក្នុងឆ្នាំ​២០២១៕

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *