Breaking News

រថយន្តស៊េរីទំនើប០១គ្រឿងបើកបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកបើកបរម្នាក់រងរបួសធ្ងន់

(បាត់ដំបង)៖ យុវជនម្នាក់បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តស៊េរីទំនើប០១គ្រឿងបើកបុកនិងកិនម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹងនៅវេលាម៉ោង ១០ និង១០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1Q-3974 បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក TOYOTA RIVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2BK.2676 បើកបរដោយបុរសមិនស្គាល់ឈ្មោះ (បានគេចខ្លួនបាត់)ក្នុងទិសដៅពីជើងទៅត្បូង និងបានរ៉េចង្កូតជ្រុលទៅបុកនិងកិនម៉ូតូបណ្តាលអោយយុវជនអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និងដឹកជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *