Breaking News

អភិបាលខេត្តកំពង់ចាម​ ដោះស្រាយទំនាស់ដីធ្លី​ក្រៅប្រព័ន្ធតុលាការ​ បើកផ្លូវជូនពលរដ្ឋ​ ក្នុងស្រុកជើងព្រៃ​ ទទួលបានជោគជ័យ​ ក្រោម​នយោបាយ​ ​ឈ្នះ​ ឈ្នះ​

កំពង់ចាម​៖ បញ្ហា​ទំនាស់​ដីធ្លី​ បិទ​ផ្លូវ​អស់​រយៈពេល​ជាង​១០ឆ្នាំ​ ស្ថិតនៅក្នុងភូមិតាសែន ឃុំសូទឹប ស្រុកជើងព្រៃ​ ត្រូវ​បាន​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​ដោះស្រាយ​បញ្ចប់​បញ្ហា​វិវាទមួយ​នេះ​ក្រៅ​ប្រព័ន្ធ​តុលាការ​​ ប្រកប​ដោយ​ភាព​ជោគជ័យ​ ​ត្រឹម​រយៈពេល​ជាង​៣ម៉ោង​ ក្រោម​នយោបាយ​ ឈ្នះ​ ឈ្នះ​ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។ 

បន្ទាប់​ពី​បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​មាន​ទំនាស់​ ហើយ​បេីក​កិច្ច​ប្រជុំ​នៅ​សាលា​ស្រុកជើងព្រៃ​ នាព្រឹក​ថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ស្នើសុំ​គូរភាគី​ ដើមបណ្តឹង ចំនួន ៨គ្រួសារ និងភាគីចុងបណ្តឹង ចំនួន ១គ្រួសារ​ ឲ្យ​មាន​ការ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ ក្រោម​ការ​សម្របសម្រួល​តាម​គោលនយោបាយ​ ឈ្នះ​ ឈ្នះ​ គូរភាគី​ទាំង​សងខាង​មានការ​ឯកភាព​ព្រមព្រៀងគ្នា​ ក្នុង​ការបរិច្ចាកជាថវិកា និងបរិច្ចាកដីធ្លីសម្រាប់បើកផ្លូវ ទេីប​មានការបើកផ្លូវ ប្រវែង ១០១ម៉ែត្រ​ និង​ទទឹង​២,៨ម៉ែត្រ​ ​ជាប្រយោជន៍សាធារណៈ​ ។ 

ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ដ ក៏បានផ្ដាំផ្ញើ​ដល់គូរភាគី​ដេីម​បណ្តឹង​ ឈ្មោះ​ សែម​ សិរីរ័ត្ន​ និង​ចុង​បណ្តឹង​ ឈ្មោះ​ ម៉ូល​ ខូវ ឲ្យឈប់ទាស់ទែងគ្នា និងត្រូវចេះស្រលាញ់រាប់អានគ្នា​ទៅវិញទៅមក​ ក្នុងនាមជា​ខ្មែរ​ត្រូវ​​ស្រលាញ់​ខ្មែរ​​ដូចគ្នា​ និងត្រូវ​ចេះយកអាសា​គ្នា​ទៅវិញទៅមក​ ដេីម្បី​រស់នៅភូមិផងរបងជាមួយគ្នា​ ប្រកប​ដោយ​ភាព​សុខដុមរមនា​តរៀងទៅ​ផងដែរ​ ៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *